ប្រទេសចិនជាប្រទេសផលិតរថយន្តធំជាងគេក្នុងពិភពលោក ហើយមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។ ចាប់តាំងពីការផលិតចេញពីចក្រភពអង់គ្លេសជាលើកដំបូង ប្រទេសចិនបានបន្តវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក ក្នុងនាមជាទីផ្សារផលិតយានយន្តដ៏ធំបំផុត។ ជាក់ស្តែង ឥឡូវនេះ ប្រទេសចិនបានផលិតរថយន្តប្រហែល ២៧លានគ្រឿងក្នុងមួយឆ្នាំ។ ប្រហែល ២១ លានគ្រឿងជាប្រភេទរថយន្តដឹកអ្នកដំណើរ។ ហើយតួលេខចេះតែកើនឡើងឥតឈប់ឈរ។
រថយន្តចិនដំបូងគេដែលទៅដល់ទ្វីបអឺរ៉ុបមានតម្លៃសមរម្យ ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ វាបានផ្លាស់ប្តូរទាំងស្រុង។ សូម្បីតែក្នុងរយៈពេល ១៨ ខែកន្លងមកនេះ រថយន្តចិនបានវិវត្តន៍ពីជម្រើសរថយន្តដែលមានតម្លៃថោក ទៅជារថយន្តដែលគួរឱ្យចង់ប្រើប្រាស់។ MG គឺជាឧទាហរណ៍ជាក់ស្តែងមួយ សម្រាប់ម៉ាកយីហោរថយន្តស្ព័ររបស់ចក្រភពអង់គ្លេស ជាផ្នែកនៃ SAIC ដែលជាក្រុមហ៊ុនផលិតរបស់រដ្ឋាភិបាលចិន ហើយបានផលិតរថយន្តប្រកួតប្រជែងដូចជា MG5 EV និង MG4។ ឡាន MG បានចុះបញ្ជីរថយន្តថ្មីចំនួន ២០៦៧៩គ្រឿងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣នេះ ដែលតំណាងឱ្យការកើនឡើង ៤៩,៩ភាគរយក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ហើយបានធ្វើឱ្យឡាននេះក្លាយជាម៉ាកយីហោរថយន្ត EV ដែលលក់ដាច់បំផុតទីពីរនៅក្នុងចក្រភពអង់គ្លេសក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ពោលគឺនៅក្រោមតែក្រុមហ៊ុន Tesla មួយប៉ុណ្ណោះ។
ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមផលិតរថយន្តដែលត្រៀមរួចជាស្រេចដើម្បីប្រជែងនឹងរថយន្តដែលមានកេរ្តិ៍ឈ្មោះនៃម៉ាកយីហោរបស់ក្រុមកហ៊ុនផលិតឡាន ប្រទេសលោកខាងលិច។ នេះជាអ្វីដែលពួកគេត្រៀមនឹងធ្វើ។ មានក្រុមហ៊ុនចិនរាប់សិបដែលចូលមកអឺរ៉ុបក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ដោយយ៉ាងហោចណាស់ក្រុមហ៊ុនចិនចំនួន ៥ ត្រូវបានដឹងថានឹងមកដល់ចក្រភពអង់គ្លេសនៅចុងឆ្នាំ ២០២៤។ ហើយការរីកចម្រើនរបស់ឡានអគ្គិសនី EV របស់ចិននឹងមិនឈប់ឈរនោះទេ៕