ក្រុមហ៊ុន Apple បាននិយាយកាលពីពេលថ្មីៗនេះថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ 1% មកនៅត្រឹម 81.8 ពាន់លានដុល្លារសម្រាប់ត្រីមាសរបស់ខ្លួនដែលបញ្ចប់នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ2023 ដែលជាការធ្លាក់ចុះ 3ដង ជាប់ៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ចំណូលប្រចាំត្រីមាសសម្រាប់ក្រុមហ៊ុនដ៏មានតម្លៃថ្លៃបំផុតរបស់ពិភពលោកមួយនេះ។
ទោះយ៉ាងណាក៏ដោយ មានចំណុចវិជ្ជមានមួយចំនួន ដោយ ក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណូលពីសេវាកម្មរបស់ខ្លួនបានឈានដល់កម្រិតខ្ពស់បំផុត គឺ 21.2 ពាន់លានដុល្លារ។ សេវាកម្ម ដែលរួមបញ្ចូលនូវ Apple Music និង Apple TV+ គឺជាកត្តាជំរុញប្រាក់ចំណូលដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ Apple ។
ប្រាក់ចំណូលរបស់ iPhone ទទួលបាន 39.7 ពាន់លានដុល្លារសម្រាប់ត្រីមាសនេះ ដែលជាការថយចុះប្រហែល 2% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលរបស់ Mac គឺ 6.8 ពាន់លានដុល្លារសម្រាប់ត្រីមាសនេះ ធ្លាក់ចុះ 7% ហើយប្រាក់ចំណូល iPad បានធ្លាក់ចុះជិត 20%។ ប៉ុន្តែភាគហ៊ុនក្រុមហ៊ុន Apple បានកើនឡើងប្រហែល 50% ចាប់ពីដើមឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយលទ្ធផលនៃប្រាក់ចំណូល នាយកប្រតិបត្តិ Tim Cook បានលើកឡើងពីតួលេខនៃប្រាក់ចំណូលដែលបានមកពីការផ្តល់សេវាកម្មដល់អតិថិជន និងដំណើរការដ៏រឹងមាំនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។
លោក Cook បាននិយាយថា “យើងរីករាយក្នុងការរាយការណ៍ថាយើងមានកំណត់ត្រាប្រាក់ចំណូលគ្រប់ពេលនៅក្នុងសេវាកម្មក្នុងអំឡុងត្រីមាសខែមិថុនា ដែលបានមកពីជាវដែលអតិថិជនបានបង់ប្រាក់ជាង 1 ពាន់លានដុល្លារ ហើយយើងឃើញភាពរឹងមាំបន្តនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដោយសារការលក់ដ៏រឹងមាំនៃ iPhone” ៕