fbpx

ចេញហើយ! ឡាន Land Cruiser 2024 យកលំនាំរូបរាងតាមឡានស៊េរីចាស់ ប៉ុន្តែស្អាតនិងតម្លៃថោកជាងមុន

អត្ថបទដោយ ពិទូ
306 views

ក្រុមហ៊ុន Toyota បានប្រកាសចេញជាផ្លូវការនូវរថយន្ត Land Cruiser ស៊េរីឆ្នាំ 2024 នៅថ្ងៃទី 2 ខែសីហា ឆ្នាំ2023 នៅក្នុងការចាប់កំណើតឡើងវិញ ដែលគួរឱ្យភ្ញាក់ផ្អើល ដោយពិចារណាលើស្លាកសញ្ញាដ៏យូរអង្វែងនេះ ដែលពេញនិយមទូទាំងពិភពលោក។

គេរំពឹងថា Toyota នឹងមិនដើរចេញពីម៉ាកយីហោ Land Cruiser ដ៏ល្បីល្បាញនេះទេ។ Toyota មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​តម្លៃ​ចាប់​ផ្ដើម​នៃឡាន Land Cruiser 2024 នឹង​ស្ថិត​នៅ​ក្នុង “ចន្លោះ​តម្លៃ 50,000 ដុល្លារ”។ ប្រៀបធៀបវាទៅនឹងតម្លៃអប្បបរមា $87,030 នៃតម្លៃរថយន្ត Land Cruiser 2021 ហើយអ្នកអាចមើលឃើញថាហេតុអ្វីបានជាក្រុមហ៊ុន Toyota រំពឹងថាការលក់រថយន្ត Land Cruiser 2024 នឹងកើនឡើងយ៉ាងខ្លាំងលើសពី 3000 ទៅ 4000 គ្រឿងក្នុងមួយឆ្នាំ។ ពួកគេមិននិយាយថាការលក់នឹងកើនឡើងក្នុងចំនួនប៉ុន្មានទេ ប៉ុន្តែយើងឃើញថា ពួកគេមានគម្រោងលក់ 5000គ្រឿង ក្នុងការផលិតជុំដំបូង។

Land Cruisers ឆ្នាំ 2024 ទាំងអស់នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ទំហំ 2.4 លីត្រ turbocharged 4 សុីឡាំង hybrid powertrain iForce Max និងមានប្រអប់លេខ 8 ល្បឿន។ កម្លាំងនៃម៉ាស៊ុនរបស់រថយន្តនេះ បង្កើតកម្លាំងបាន 326 សេះ។ រថយន្ត Land Cruiser 2024នេះ ជាម៉ូដែលឡានកូនកាត់ដែលត្រូវបានកែទម្រង់ក៏គួរតែប្រសើរជាងរថយន្ត LX600។

ម៉ូដែល ដែលរចនាតាមម៉ូតឡានឆ្នាំ 1958 នេះត្រូវបានផលិតឡើងសម្រាប់អ្នកដែលមិនធ្វើដំណើរតាមផ្លូវ Off-road ញឹកញាប់ ប៉ុន្តែវាក៏មានការទាក់ទាញសម្រាប់អ្នកដែលនឹងចេញធ្វើដំណើរតាមផ្លូវលំបាកៗ ហើយចង់សន្សំប្រាក់ដើម្បីចំណាយលើបន្ថែមគ្រឿងផ្លាស់ប្តូរ និងសំបកកង់រថយន្តដែលពួកគេជ្រើសរើស។ វាមានសំបកកង់ប្រភេទ 245/70R-18 ទំហំ 32 អ៊ីង ។ វាមានចង្កៀងមុខ LED មូលបែប classic ដែលយើងឃើញថាឡូយណាស់។

អត្ថបទពាក់ព័ន្ធ