fbpx

នេះអាចជាមូលហេតុសំខាន់ នៅពីក្រោយការសម្រេចផ្លាស់ប្តូរឡូហ្គោថ្មី របស់ Twitter

អត្ថបទដោយ រាជ មេសា
288 views

នៅទីបំផុត មហេសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Twitter បានសម្រេចផ្លាស់ប្តូរនិមិត្តសញ្ញារបស់បណ្តាញសង្គមមួយនេះ ពីរូបចាបខៀវ ទៅ ជាអក្សរ X ជំនួសវិញ។ Twitter បានប្រើនិមិត្តសញ្ញា រូបចាបខៀវ អស់រយៈពេល ១៧ឆ្នាំមកហើយ។

Twitter មិនត្រឹមតែផ្លាស់ប្តូរនិមិត្តសញ្ញារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ Elon Musk បានធ្វើការផ្លាស់ប្តូរទាំងឈ្មោះរបស់បណ្តាញសង្គមដ៏ធំមួយនេះផងដែរ។ ឈ្មោះថ្មីរបស់ Twitter គឺ X ដែលវាដូចគ្នាទៅនឹងនិមិត្តសញ្ញាថ្មីរបស់វា។ ចាប់តាំងពីបានទិញយក Twitter កាលពីអំឡុងខែ តុលា ឆ្នាំ២០២២ កន្លងទៅ Elon Musk បាននិយាយថា បណ្តាញសង្គមមួយនេះអាចធ្វើអ្វីលើសពីការប្រាស្រ័យទាក់ទងគ្នាធម្មតា ដោយវាអាចនឹងក្លាយជាមធ្យោបាយមួយសម្រាប់ធ្វើការទូទាត់ប្រាក់តាមអនឡាញ ថែមទៀតផង។ ចំពោះពេលឥឡូវនេះ កម្មវិធី WeChat ជាកម្មវិធីទូទាត់ប្រាក់ដ៏ពេញនិយមនៅក្នុងប្រទេសចិន។ 

គួរឱ្យដឹងថា អក្សរ X ជានិមិត្តសញ្ញាដែល លោក Elon Musk បានប្រើសម្រាប់ធ្វើជាឡូហ្គោរបស់ក្រុមហ៊ុនលោកជាច្រើន។ លោកបានចូលរួមបង្កើត x.com ដែលជាធនាគារអនឡាញមួយនៅក្នុងឆ្នាំ ១៩៩៩ ដែលក្រោយមកក្លាយទៅជា PayPal។ ក្រោយមក Elon Musk បានទិញយក domain ពី PayPal មកវិញនៅក្នុងឆ្នាំ ២០១៧ ដោយលោកនិយាយថា និមិត្តសញ្ញា X នេះមានគុណតម្លៃរបស់វា។ បើតាមការបញ្ជាក់របសលោកស្រី CEO របស់ Twitter គឺលោកស្រី Linda Yaccarino បានឱ្យដឹងថា បណ្តាញសង្គម X នឹងបោះជំហានទៅកាន់តែឆ្ងាយ ដោយផ្តោតសំខាន់លើមុខងារថ្មីៗមានដូចជា audio, video, messaging, payments និង banking៕

អត្ថបទពាក់ព័ន្ធ