fbpx

ប្រព័ន្ធ AI អាចនឹងត្រូវបានប្រើប្រាស់ក្នុងផ្លូវខុស ប្រសិនមិនពង្រឹងផ្នែកប្រព័ន្ធសុវត្ថិភាព

អត្ថបទដោយ រាជ មេសា
238 views

មន្ត្រីកំពូលផ្នែកសន្តិសុខបច្ចេកវិទ្យាម្នាក់ បានប្រាប់ BBC ថា សន្តិសុខតាមអ៊ីនធឺណិតត្រូវតែបង្កើតឡើង នៅក្នុងប្រព័ន្ធ AI ជាបន្ទាន់។

លោក Lindy Cameron មក​ពី​មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធឺណិត​ជាតិ​ បាន​និយាយ​ថា វា​ជា​គន្លឹះ​ដើម្បី​មាន​ប្រព័ន្ធ​រឹងមាំ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍន៍ AI។

នៅពេលដែលក្រុមហ៊ុនប្រញាប់ប្រញាល់បង្កើតផលិតផល AI ថ្មី មានការភ័យខ្លាចថាប្រព័ន្ធសុវត្ថិភាពរបស់វាកំពុងត្រូវបានមើលរំលង។

អតីតប្រធានស៊ើបការណ៍រូបនេះបានបន្ថែមថា ជាលទ្ធផល ការវាយប្រហារអាចមានឥទ្ធិពលខ្លាំង និងបំផ្លិចបំផ្លាញផងដែរ។

នៅពេលអនាគត AI នឹងដើរតួជាផ្នែកមួយនៅក្នុងទិដ្ឋភាពជាច្រើននៃជីវិតប្រចាំថ្ងៃនៅក្នុងផ្ទះ និងទីក្រុងរបស់យើងរហូតដល់សន្តិសុខជាតិកម្រិតខ្ពស់ និងសូម្បីតែការប្រយុទ្ធធ្វើសង្រ្គាម។

ប៉ុន្តែសម្រាប់អត្ថប្រយោជន៍ទាំងអស់ក៏មានហានិភ័យផងដែរ។

លោក Robert Hannigan ដែលធ្លាប់គ្រប់គ្រងទីភ្នាក់ងារចារកម្មទំនាក់ទំនងរបស់ចក្រភពអង់គ្លេស GCHQ បាននិយាយថា “នៅពេលដែលយើងពឹងផ្អែកលើ AI សម្រាប់អ្វីដែលល្អដូចជា យានជំនិះស្វ័យប្រវត្តិ ឧបករណ៍ប្រើប្រាស់ ឬរបស់គ្រប់ប្រភេទដែល AI នឹងជួយគ្រប់គ្រងនៅពេលអនាគត ការវាយប្រហារលើប្រព័ន្ធទាំងនោះអាចនឹងមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។

ក្តីបារម្ភនោះគឺថាក្រុមហ៊ុននានា បង្កើនការប្រកួតប្រជែងដើម្បីទទួលបានតំណែងរបស់ពួកគេនៅក្នុងទីផ្សារ AI ដែលកំពុងរីកចម្រើន នឹងផ្តោតលើការយកប្រព័ន្ធរបស់ពួកគេចេញសម្រាប់លក់ឱ្យបានលឿនតាមដែលអាចធ្វើទៅបានដោយមិនគិតពីហានិភ័យនៃការប្រើប្រាស់ខុស៕

អត្ថបទពាក់ព័ន្ធ