fbpx

ពេលនេះ Telegram មានមុខងារ Add Story ហើយ ប៉ុន្តែសម្រាប់តែ Premium Users ប៉ុណ្ណោះ!

អត្ថបទដោយ រាជ មេសា
240 views

Telegram ថ្មីៗនេះ បានបន្ថែមមុខងារ Add Story ដែលជាមុខងារពេញនិយមនៅលើបណ្តាញសង្គមធំៗដូចជា Facebook និង Instagram ជាដើម ដែលអ្នកប្រើអាចធ្វើការ update story របស់ពួកគេរួចនឹងបាត់ដោយខ្លួនឯងនៅក្នុងរយៈពេល ២៤ម៉ោង។

បណ្តាញសង្គម Telegram ត្រូវបានអ្នកប្រើប្រាស់យកជាមធ្យោបាយសំខាន់មួយសម្រាប់ការទំនាក់ទំនងទៅកាន់មិត្តភក្តិ គ្រួសារ និងជាពិសេសនោះគឺប្រើសម្រាប់ការផ្ញើសារជាផ្លូវការ នៅក្នុងទំនាក់ទំនងការងារ។ ប៉ុន្តែ Telegram មិនសូវមានមុខងារទូលំទូលាយដូចបណ្តាញសង្គមធំៗទេ ហេតុដូច្នេះទើបបានជាថ្មីៗ បណ្តាញសង្គមដែលកំពុងពេញនិយមមួយនេះ បានបន្ថែមមុខងារ Add Story ដើម្បីពង្រីកវិសាលភាពទៅកាន់អ្នកប្រើប្រាស់។ 

មុខងារ Add Story ជាមុខងារដែលកំពុងពេញនិយមនៅលើបណ្តាញសង្គមធំៗដូចជា Facebook និង Instagram ដែលអ្នកប្រើប្រាស់អាចធ្វើការ Add Story ហើយវានឹងបាត់ទៅវិញនៅក្នុងរយៈពេល ២៤ម៉ោង។ ប៉ុន្តែនៅក្នុង Telegram ថ្វីត្បិតតែវាបានបន្ថែមមុខងារនេះក៏ពិតមែន ប៉ុន្តែសម្រាប់តែ Premium Users ប៉ុណ្ណោះដែលអាចចូលប្រើមុខងារនេះបាន។ នៅក្នុងនោះអ្នកប្រើអាចកំណត់រយៈពេលដែល Story របស់ខ្លួននឹងត្រូវបាត់ទៅវិញ ដែលមានជម្រើសដូចជា ៦ម៉ោង, ១២ម៉ោង, ២៤ម៉ោង, និងរហូតដល់ទៅ ៤៨ម៉ោង៕

អត្ថបទពាក់ព័ន្ធ