រថយន្តរបស់ក្រុមហ៊ុន Lynk & Co នឹងត្រូវដាក់លក់ក្នុងប្រទេសវៀតណាមចាប់ពីខែតុលា ឆ្នាំ២០២៣នេះ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនចែកចាយ GreenLynk Automotive។ GreenLynk បាននិយាយថា យីហោនេះត្រូវបានគ្រប់គ្រងរួមគ្នាដោយក្រុមហ៊ុន Geely របស់ប្រទេសចិន និងក្រុមហ៊ុន Volvo ដែលអភិវឌ្ឍរថយន្តរួមគ្នា ជាមួយនឹងម៉ាស៊ីនដែលផលិតនៅក្នុងប្រទេសស៊ុយអែត និងផ្នែករថយន្ត ដែលបានតម្លើងនៅក្នុងប្រទេសចិន។
ម៉ូដែលរបស់វាមានលេខជាសម្គាល់ ហើយបច្ចុប្បន្នមានចាប់ពីស៊េរី 01 ដល់ 09។04 ជាម៉ូដែលរថយន្តអគ្គិសនីខ្នាតតូច ។ GreenLynk បាននិយាយថាក្រុមហ៊ុនខ្លួននឹងដាក់លក់ម៉ូដែល 01, 03, 05 និង 09 ។ 01 គឺជាប្រភេទ C-segment SUV, 03 ជា C-segment sedan, 05 គឺជា C-segment SUV ប៉ុន្តែមានការរចនាកូនកាត់ ហើយ 09 គឺ រថយន្តប្រភេទ SUV ខ្នាតមធ្យម បង្កើតឡើងដោយក្រុមហ៊ុន Volvo ។
ក្រុមហ៊ុន Lynk & Co ត្រូវបានបង្កើតឡើងដោយ Geely ក្នុងឆ្នាំ 2016 ប្រាំមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះបានទិញម៉ាកយីហោ Volvo ពីក្រុមហ៊ុន Ford ។ នៅអឺរ៉ុប Lynk & Co មិនលក់រថយន្តតាមបែបប្រពៃណីទេ អតិថិជនរបស់ខ្លួនមិនមែនជាម្ចាស់រថយន្តនោះទេ ប៉ុន្តែត្រូវបង់ថ្លៃប្រើប្រាស់ប្រចាំខែ ឬថ្លៃប្រើប្រាស់ផ្សេងទៀត។ វាជាម៉ាករថយន្តចិនចុងក្រោយគេដែលចូលក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពី Wuling និង Haval។
យោងតាមអ្នកជំនាញ រលកនៃរថយន្តចិនដែលហូរចូល ប្រទេសវៀតណាម យ៉ាងច្រើនលើសលប់ក្នុងឆ្នាំ២០២៣នេះ ទោះបីជាទីផ្សាររថយន្តមានភាពស្ងប់ស្ងាត់ដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ៕