fbpx

កម្មវិធី AI មួយនេះ មានមុខងារកាត់ត និង អាចបំប្លែងសំឡេងទៅជា ៦ភាសា

អត្ថបទដោយ រាជ មេសា
278 views

ស្របពេលដែលក្រុមហ៊ុនធំនៅលើពិភពលោក កំពុងសម្រុកអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា AI ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួនកំពុងតែអភិវឌ្ឍន៍លើកម្មវិធីមួយឈ្មោះ Voicebox។

កម្មវិធី Voicebox ត្រូវបានក្រុមហ៊ុន Meta ឱ្យដឹងថាជាបច្ចេកវិទ្យា AI មួយដែលវាមានសមត្ថភាពអាចធ្វើការបានច្រើនយ៉ាងពាក់ព័ន្ធនឹង សំឡេង។ ក្រុមហ៊ុនដែលជាមេធំរបស់ Facebook នេះ បានបញ្ជាក់ថា កម្មវិធី Vociebox ជាផ្នែកមួយដែលស្ថិតនៅក្នុងគម្រោងការងារស្រាវជ្រាវផ្នែក AI របស់ខ្លួន។

ក្រុមហ៊ុន Meta បានអះអាងថាកម្មវិធី Voicebox មានមុខងារសំខាន់ៗចំនួន ៤ ដូចជា ៖

-In-context text-to-speech ៖ មុខងារនេះប្រើសំឡេងខ្លីប្រហែល ២ វិនាទី ហើយបង្កើតជាស្តាយសំឡេងមួយ ដើម្បីប្រើនៅក្នុងទម្រង់បំប្លែងពីអត្ថបទទៅជាការអានជាសំឡេង។

-Speech editing and noise reduction ៖ មុខងារនេះ អាចបង្កើតឡើងវិញ នៅត្រង់ចំណុចសំឡេងដែលត្រូវបានរំខានដោយសំឡេងលងចូលពីខាងក្រៅ ឫ អាចជំនួសពាក្យដែលអានខ្វះហើយចង់បន្ថែមចូល ដោយមិនចាំបាច់ទៅថតសំឡេងឡើងវិញម្តងទៀតនោះទេ

-Cross-lingual style transfer ៖ មុខងានេះ អាចបង្កើតជាស្តាយនៃការអានអត្ថបទមួយ ហើយបំប្លែងវាឱ្យអានជាភាសា អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ប៉ូឡូញ និង ព័រទុយហ្គាល់។

-Diverse speech sampling ៖ មុខងារនេះ ប្រើទិន្នន័យចម្រុះដើម្បីបង្កើតជាការនិយាយរបស់មនុស្ស នៅក្នុងរបៀបឫស្តាយ កាន់តែច្រើន នៅក្នុង ៦ ភាសាដែលបានរៀបរាប់ខាងលើ។

អត្ថបទពាក់ព័ន្ធ