fbpx

គម្រោងលំនៅដ្ឋាន Worldbridge Sport Village លក់ក្នុងតំលៃសមរម្យបំផុត សម្រាប់ផ្ទះវីឡា ផ្ទះអាជីវកម្ម និងខុនដូ ក្នុងតំបន់ជាប់ស្តាតពហុកីឡដ្ឋានជាតិមរតកតេជោ

អត្ថបទដោយ រាជ មេសា
334 views

តំបន់អភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ពីស្តុបឈ្នះឈ្នះផ្លូវ6Aតាមបណ្ដោយមហាវិថីឈ្នះឈ្នះទៅដល់គល់ស្ពានព្រែកភ្នៅកំពុងពន្លឿនការអ៊ុតផ្លូវកៅស៊ូត្រៀមទទួលភ្ញៀវមកទស្សនាកីឡាស៊ីហ្គេមនៅកម្ពុជា។ បើយើងពិនិត្យមើលការអភិវឌ្ឍក្នុងតំបន់នេះនៅកែងស្តុបឈ្នះឈ្នះផ្សារម៉ាក្រូបានបើកដំណើរការហើយ រោងចក្រផលិតទឹកស្អាតដែលវិនិយោគដោយក្រុមហ៊ុនបារាំងនៅជិតនឹងផ្សារម៉ាក្រូក៏កំពុងពន្លឿនការសាងសង់ ខណៈសាលាតិចណូត្រៀមសាងសង់នៅជិតនឹងវិមានឈ្នះឈ្នះ។ នៅលើកំណាត់ផ្លូវនេះឬតំបន់អភិវឌ្ឍន៍សមិទ្ធផលដែលកំពុងដំណើរការរួមមានសួនទឹកនិងសួនសត្វភ្នំពេញសាហ្វារី សណ្ឋាគារហ្គាឌិនស៊ីធី ទីលានវាយកូនហ្គោល ស្តាតពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ ស្ថានីយទូរទស្សន៍ភីអិនអិន។

សម្រាប់សំណង់លំនៅឋានមានតែវីឡាដ៏ស្កឹមស្កៃរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ តែមួយគត់នាពេលបច្ចុប្បន្ននេះដែលបានសង់រួចរាល់។ យ៉ាងណាសម្រាប់អតិថិជនដែលចាប់អារម្មណ៍វិនិយោគឬស្រលាញ់ការរស់នៅក្នុងតំបន់សេដ្ឋកិច្ចថ្មីនេះ បច្ចុប្បន្នគម្រោងដែលសាងសង់ជិតរួចរាល់មួយនៅលើផ្ទៃដីជាង6ហិចតាកំពុងបើកលក់រួមមានផ្ទះអាជីវកម្មខ្នាតតូច វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងខុនដូចំនួន6អគារ។ 

ផ្ទះអាជីវកម្មខ្នាតតូច

ទំហំដី = 4.5 x 15 𝐦- ទំហំផ្ទះ = 4.5 x 9.8 𝐦 (ជាន់ផ្ទាល់ដី)- ទំហំផ្ទះ = 4.5 x 11.75m (ជាន់ទី1និងទី2)- សល់ដីខាងក្រោយ = 2 𝐦- សល់ដីមុខផ្ទះ = 3.20 𝐦- បន្ទប់គេង 3 បន្ទប់ទឹក 5

តម្លៃចាប់ពី៖ 160,621$

វីឡាភ្លោះ- ទំហំដី = 7.5m x 20m- ទំហំផ្ទះ = 6.5m x 11.80m- សល់មុខផ្ទះ : 6.20m- សល់ក្រោយផ្ទះ : 2m- កន្លែងទទួលភ្ញៀវ 01- បន្ទប់គេង 05- បន្ទប់ទឹក 05- អាងហែលទឹកឯកជន 01 (2m x 7m)

តម្លៃចាប់ពី៖ 237,584$

វីឡាកូនកាត់- ទំហំដី = 5m x 17.5m- ទំហំផ្ទះ = 5m x 11.30m- សល់មុខផ្ទះ : 4.20m- សល់ក្រោយផ្ទះ : 2m- កន្លែងទទួលភ្ញៀវ 01- បន្ទប់គេង 04- បន្ទប់ទឹក 05

តម្លៃចាប់ពី៖ 185,121$ 

សម្រាប់ប្រភេទខុនដូមានទំហំចាប់ពី 71-172 ម៉ែត្រការ៉េ និងតម្លៃចាប់ពី 78,916$-169,439$៕

ព័ត៌មានលម្អិតសូមទាក់ទង ៖ 096 327 3333 / 012 845 616

អត្ថបទពាក់ព័ន្ធ