fbpx

ផ្ទះលក់ច្រើនម៉ូដក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ “ស្តាតអូឡាំពិកថ្មី” គម្រោងល្អបំផុតសម្រាប់អ្នកវិនិយោគទិញ លក់ ជួល

អត្ថបទដោយ រាជ មេសា
342 views

គម្រោងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយបានកំពុងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញនាពេលថ្មីៗនេះ រួមជាមួយនឹងការសាងសង់ស្ទើរតែរួចរាល់ចំពោះផ្ទះវីឡាទោល​ ផ្ទះវីឡាកូនកាត់​ ផ្ទះល្វែង ផ្ទះអាជីវកម្ម​និងអគារខុនដូរ។ លោកអ្នកចាប់អារម្មណ៍វិនិយោគសូមទាក់ទងលេខទូរសព្ទ៖ 012 84 56 16 / 096 327 3333។

គម្រោងនេះសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥និង ផ្សេងៗទៀត។ ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។

អត្ថបទពាក់ព័ន្ធ