fbpx

លក្ខណៈសម្បត្តិ និង កម្លាំងម៉ាស៊ីនរបស់រថយន្ត Tacoma 2024 ស្តេច off-road របស់ ក្រុមហ៊ុន Toyota

អត្ថបទដោយ រាជ មេសា
429 views

កំពូលរថយន្តប្រភេទ 1បាំងកន្លះ របស់ក្រុមហ៊ុន Toyota គឺ Tacoma បានចេញម៉ូដែលថ្មីស៊េរីឆ្នាំ 2024 ហើយ។ Toyota Tacoma 2024 មកជាមួយនឹងរូបរាងរចនាបថ​ថ្មី និង ម៉ូដែល សម្រាប់បើកលើផ្លូវ Off-road។

រថយន្ត Toyota Tacoma ស៊េរីឆ្នាំ2024 ប្រើម៉ាស៊ីនសាំង ចំណុះ 2.4 លីត្រ Turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានសរុប 228 សេះ។ ម៉ាស៊ីនរបស់វា ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ 8 ល្បឿន និងមានកម្លាំងខ្លាំងជាងម៉ាស៊ីនដែលបំពាក់ នៅលើរថយន្ត Tacoma ម៉ូដែលមុន។

ចំពោះប្រព័ន្ធសុវត្ថិភាព Toyota Tacoma 2024 បំពាក់ដោយប្រព័ន្ធសុវត្ថិភាពទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Toyota គឺToyota Safety Sense 3.0។  វាក៏រួមបញ្ចូលផងដែរនូវ Proactive Driving Assist ដែលផ្តល់នូវការចាប់ហ្វ្រាំងមួយៗ មិនបង្ខំ នៅពេលបើកបរចូលទៅក្នុងផ្លូវកោង។ លក្ខណៈពិសេសសុវត្ថិភាពដែលមាននៅលើ Tacoma រួមមានការត្រួតពិនិត្យកន្លែងងងឹត និងការជូនដំណឹង នៅពេលមានចរាចរណ៍ឆ្លងកាត់ជាដើម។

ដោយសង្កេតឃើញថាអតិថិជនរបស់ខ្លួនភាគច្រើន ចង់ឱ្យឡានរបស់ពួកគេក្លាយជាឋានសួគ៌នៃបច្ចេកវិទ្យា Toyota បានបំពាក់ monitor ថាច់ស្រ្គីន ទំហំ 8 អុីង នៅក្នុងរថយន្ត Tacoma 2024 ដោយវាអាច support Apple CarPlay តាមរយៈប្រព័ន្ធ wireless និង Android Auto ផងដែរ។

Toyota Tacoma 2024 ជារថយន្តដែលគេដាក់រហ័សថាជាស្តេច off-road មួយនេះមានទម្ងន់សរុប 6500 ផោន។ ចំពោះពេលវេលាដែលវានឹងត្រូវដាក់លក់នៅលើទីផ្សារ គឺនៅអំឡុងចុងឆ្នាំ 2023 ជាមួយនឹងតម្លៃដែលគេប៉ាន់ស្មានថា ចន្លោះខ្ទង់  30000 ដុល្លារ ទៅ 50000ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទពាក់ព័ន្ធ