fbpx

លេចធ្លាយលក្ខណៈសម្បត្តិ និង​កម្លាំងម៉ាស៊ីន របស់កំពូលទូរស័ព្ទ OnePlus 12

អត្ថបទដោយ រាជ មេសា
414 views

OnePlus ជាប្រ៊េនទូរស័ព្ទមួយរបស់ចិន ដែលតែងផលិតទូរស័ព្ទបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ចុងក្រោយ រួមជាមួយតម្លៃដែលសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ។

ថ្មីៗនេះ មានព័ត៍មានបានលេចចេញមក ដែលបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ OnePlus ជំនាន់ថ្មី ដែលមិនទាន់បានប្រកាសចេញជាផ្លូវការពីក្រុមហ៊ុននេះ នៅឡើយ។ នោះគឺម៉ូដែល OnePlus 12 ដែលវាត្រូវបានគេចាត់ទុកថាជាទូរស័ព្ទ flagship របស់ក្រុមហ៊ុនចិនមួយនេះ ដែលត្រៀមប្រកាសចេញនាពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់S Smartprix បានឱ្យដឹងថា OnePlus 12 នឹងមានថាមពលថ្ម ធំជាងមុន រួមជាមួបច្ចេកវិទ្យាឆាកថ្មបានលឿនជាងមុនផងដែរ។ ប៉ុន្តែរូបរាងរបស់ទូរស័ព្ទនេះ នឹងមិនសូវខុសគ្នាប៉ុន្មានពីម៉ូដែល OnePlus 11 5G ទេ។

ចំពោះកម្លាំងម៉ាស៊ីន ទូរស័ព្ទ OnePlus 12 ប្រើឈីប Qualcomm Snapdragon 8 Gen 3 Soc ជាមួយថ្មទំហំ 5400 មីលីអំពែរ។ ទូរស័ព្ទនេះ មានអេក្រង់ទំហំ 6.7 អ៊ីង ប្រភេទ AMOLED ជាមួយកម្រិតបង្ហាញ 1440p និង refresh rate ដល់ទៅ 120ហឺត។ វាមានកាមេរ៉ាក្រោយ 3គ្រាប់ ប្រភេទ Telephoto ទំហំ 64 មេហ្គាភិចសែល និង ultrawide ទំហំ 50 មេហ្គាភិចសែល រីឯមួយគ្រាប់ទៀតជា main camera អាចថតបានក្នុងកម្រិត 50 មេហ្គាភិចសែល។ ចំណែកកាមេរ៉ាខាងមុខ គេរំពឹងថាវានឹងមានទំហំ 32 មេហ្គាភិចសែល។ ប្រភពពី Smartprix បានបញ្ជាក់ថា OnePlus 12 អាចនឹងមានរ៉េមធំ រហូតដល់ទៅ 16GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 256GB។ 

OnePlus 12 នឹងត្រូវក្រុមហ៊ុន OnePlus ប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ 2023នេះ៕

អត្ថបទពាក់ព័ន្ធ