fbpx

នេះជារូបរាងផ្នែកខាងក្រៅ របស់ទូរស័ព្ទ Galaxy Z Flip 5 កំពូលទូរស័ព្ទអេក្រង់បត់របស់ Samsung

អត្ថបទដោយ រាជ មេសា
414 views

ក្រុមហ៊ុន Samsung គ្រោងនឹងបញ្ចេញទូរស័ព្ទអេក្រង់បត់ស៊េរីថ្មីរបស់ខ្លួន Galaxy Z Flip 5 និង Galaxy Z Fold 5 នាពេលឆាប់ៗខាងមុខនេះ។

ប៉ុន្តែនាពេលថ្មីៗនេះ មានរូបភាពមួយចំនួននៃទូរស័ព្ទ Galaxy Z Flip 5 បានបែកធ្លាយចេញមកក្រៅ មុនពេលដែលក្រុមហ៊ុន Samsung ធ្វើការប្រកាសចេញជាផ្លូវការ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពដែលបានបែកធ្លាយនោះ គឺ Galaxy Z Flip 5 នឹងមាន Widgets ចំនួន ៦ ដែលអ្នកប្រើអាចកំណត់ដាក់បង្ហាញបាននៅលើ cover display របស់ទូរស័ព្ទអេក្រង់បត់លំដាប់កំពូលមួយនេះ។ Widgets ទាំង ៦នោះ មានដូចជា ប្រក្រតិទិន , keyboard ពេញសម្រាប់វាយអក្សរតបទៅសារ, ព័ត៍មានអំពីការហោះហើរ, ពេលវេលា និង ភាគរយថ្ម, ផ្ទាំងបង្ហាញអាកាសធាតុ និង ការកត់ចំណាំការហៅចេញ ហៅចូល។ 

ក្រៅពីនេះ ក្រុមហ៊ុន Samsung និង Google កំពុងធ្វើការួមគ្នាលើគម្រោងមួយដែលអនុញ្ញាតឱ្យអេក្រង់ cover display របស់ទូរស័ព្ទ Galaxy Z Flip 5 អាចបើកដំណើរការកម្មវិធី Apps របស់ Google ដែលមានដូចជា Google Maps, Google Messages, និង YouTube ជាដើម។ គួរឱ្យដឹងថា Samsung នឹងធ្វើការ ប្រកាសចេញជាផ្លូវការនូវទូរស័ព្ទអេក្រង់បត់ស៊េរីថ្មី លំដាប់កំពូលរបស់ខ្លួន Galaxy Z Fold 5 និង Galaxy Z Flip 5 នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទពាក់ព័ន្ធ