fbpx

ចិន​ ត្រៀមរថភ្លើងពិសេស អាចរត់បានជាង ៥០០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ព្រឹត្តិការណ៍ Asian Games

អត្ថបទដោយ រាជ មេសា
362 views

ចិន បានធ្វើការរចនានិងតុបតែងរថភ្លើងល្បឿនលឿន ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ Asian Games នៅឆ្នាំ២០២៣នេះ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។

រថភ្លើងល្បឿនលឿនរបស់ចិន ដែលត្រៀមជាពិសេសសម្រាប់ជាមធ្យោបាយធ្វើដំណើរនៅក្នុងព្រឹត្តិការណ៍ Asian Games នឹងរត់តាមផ្លូវចន្លោះទីក្រុង Hangzhou ដែលជាទីក្រុងធ្វើជាម្ចាស់ផ្ទះ Asian Games លើកទី១៩។ រថភ្លើងល្បឿនលឿននេះ នឹងរត់តាមផ្លូវទីក្រុង Hangzhou និងក្រុង៥ទៀត ដែលទីតាំងរៀបចំ Asian Games ដែរនោះ មានដូចជាទីក្រុង Ningbo, Wenzhou, Jinhua, Shaoxing និង Huzhou ដែលស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ 

រថភ្លើងល្បឿនលឿននេះ មានសមត្ថភាពអាចរត់បាន ៣៥០គីឡូម៉ែត្រ ក្នុង១ម៉ោង និងអាចផ្ទុកអ្នកដំណើរបាន ៥៧៨នាក់។ អ្វីដែលកាន់តែពិសេសនោះ គឺនៅលើរថភ្លើ់ងមានបំពាក់ដោយប្រព័ន្ធ Wi Fi និង អ៊ីនធឺណែត 5G ថែមទៀតផង។ ជាមួយនឹងការរចនាតួរថភ្លើងដែលមានទម្ងន់ស្រាល និងបច្ចេកវិជ្ជាសន្សំសំចៃថាមពលសរុប វាអាចសន្សំសំចៃអគ្គិសនីបានប្រហែល 1.8 លានគីឡូវ៉ាត់ម៉ោង ហើយការប្រើប្រាស់បច្ចេកវិទ្យា Ethernet នឹងបង្កើនល្បឿនបញ្ជូនទិន្នន័យក្នុងរថភ្លើងលឿនជាងល្បឿនធម្មតាដល់ទៅ ៦០ ដង៕

អត្ថបទពាក់ព័ន្ធ