fbpx

នេះជាលក្ខណៈសម្បត្តិ និង ព័ត៌មានលម្អិតអំពីកំពូលទូរស័ព្ទ អេក្រង់បត់ Samsung Galaxy Z Fold 5

អត្ថបទដោយ រាជ មេសា
259 views

នៅទីបំផុតថ្ងៃដែលប្រិយមិត្ត Samsung ទន្ទឹមរង់ចាំបានមកដល់ហើយ នោះគឺជាថ្ងៃដែលក្រុមហ៊ុនផលិតទូរស័ព្ទរបស់កូរ៉េខាងត្បូងមួយនេះ បញ្ចេញកំពូលទូរស័ព្ទអេក្រង់បត់ Galaxy Z Fold 5 និង Galaxy Z Flip 5។

Samsung Galaxy Z Fold 5 មានអេក្រង់ខាងក្រៅទំហំ 6,2 អ៊ីង ប្រភេទ Dynamic AMOLED ជាមួយ refresh rate 120ហឺត។ វាអាចបង្ហាញរូបភាពបាននៅក្នុងកម្រិត 2,316 x 904 និងមកជាមួយកញ្ចក់ការពារប្រភេទ Gorilla Glass Victus 2។ 

Samsung Galaxy Z Fold 5 មានអេក្រង់ខាងក្នុងទំហំ 7,6 អ៊ីង ប្រភេទ Dynamic AMOLED ជាមួយ refresh rate 120ហឺត។ វាអាចបង្ហាញរូបភាពបាននៅក្នុងកម្រិត 2,176 x 1,812 និងមកជាមួយកញ្ចក់ការពារប្រភេទ Ultra Thin Glass។

កំពូលទូរស័ព្ទអេក្រង់បត់របស់ Samsung មួយនេះ បំពាក់ដោយឈីបប្រភេទ Qualcomm Snapdragon 8 Gen 2 ជាមួយនឹងរ៉េមទំហំ 12GB។ ចំណែកអង្គផ្ទុកទិន្នន័យនៅក្នុងម៉ាស៊ីនមាន 3 ជម្រើសគឺ ទំហំ 256GB, 512GB និង 1TB ហើយយើងមិនអាចបន្ថែម memory card ខាងក្រៅបាននោះទេ។ ទូរស័ព្ទនេះ មានថ្ម 2គ្រាប់ទំហំ 4400 មីលីអំពែរ ដោយវាមានបច្ចេកវិទ្យាសាកថ្មលឿនឥតខ្សែ Fast Wireless Charging 2.0 ។

និយាយទៅដល់ កាមេរ៉ារបស់ Galaxy Z Fold 5 ខាងក្រោយ 3គ្រាប់ ដោយ លេន wide អាចថតបាននៅក្នុងកម្រិត 50MP ជាមួយប្រព័ន្ធទប់លំនឹង OIS។ ចំណែក លេន ultra-wide អាចថតបាននៅក្នុងកម្រិត 12MP និង លេន telephoto អាចថតបាននៅក្នុងកម្រិត 10MP ជាមួយប្រព័ន្ធទប់លំនឹង OIS និងអាចធ្វើការ zoom 3x zoom (30x digital)។ រីឯកាមេរ៉ាខាងមុខរបស់វា មានទំហំ 10MP។ 

Galaxy Z Fold 5 អាចប្រើ ស៊ីមកាតបាន 2 ប្រភេទ nano-SIM ហើយវាក៏អាចប្រើ eSIM បានផងដែរ។ ប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទនេះ ដំណើរការដោយ Android 13 និងស្រោបដោយផ្ទៃ interface One UI 5.1.1។ វាមានទម្ងន់ 253ក្រាម។ 

ចំណែកពណ៌របស់ Galaxy Z Fold 5 មកជាមួយជម្រើសដូចជា ៖ 

Global: Cream, Icy Blue, Phantom Black

Samsung Exclusive: Gray, Blue 

នៅលើទីផ្សារសហរដ្ឋអាមេរិក ទូរស័ព្ទ Samsung Galaxy Z Fold 5 មានតម្លៃប្រមាណ 1799ដុល្លារ សម្រាប់ប្រភេទ ដែលមាន រ៉េម 12GB និងអង្គផ្ទុកទិន្នន័យ 256GB។ ចំពោះប្រភេទ ដែលមានអង្គផ្ទុកទិន្នន័យ 512GB មានតម្លៃ 1919ដុល្លារ និង មួយជម្រើសទៀតគឺ អង្គផ្ទុកទិន្នន័យទំហំ 1TB មានតម្លៃ 2159ដុល្លារ៕

អត្ថបទពាក់ព័ន្ធ