fbpx

ចិន សាងសង់រោងចក្រទំនើប សម្រាប់ផលិតឧបករណ៍បូមយកប្រេង និងឧស្ម័ននៅឯនាយសមុទ្រ

អត្ថបទដោយ រាជ មេសា
241 views

រោងចក្រឆ្លាតវៃ (smart factory) សម្រាប់ផលិតឧបករណ៍បូមយកប្រេង និងឧស្ម័ននៅឯនាយសមុទ្របានចាប់ផ្តើមសាងសង់ដំណាក់កាលទី២ កាលពីពេលថ្មីៗនេះ នៅតំបន់ Binhai New Area ភាគខាងជើងទីក្រុង Tianjin ប្រទេសចិន។

គម្រោងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន China National Offshore Oil and Corporation (CNOOC) គឺជាផ្នែកមួយនៃរោងចក្រទំនើបដំបូងបង្អស់របស់ប្រទេសចិនដែលត្រូវបានរចនាឡើងសម្រាប់ផលិតឧបករណ៍បូមយកប្រេង និងឧស្ម័ននៅឯនាយសមុទ្រ។

ជាមួយនឹងផ្ទៃដី 18,800 ម៉ែត្រការ៉េ គម្រោងថ្មីនេះនឹងរួមបញ្ចូលខ្សែសង្វាក់ ដោយសម្រេចបាននូវស្វ័យប្រវត្តិកម្ម និងភាពឆ្លាតវៃនៃការផលិត និងការត្រួតពិនិត្យគុណភាព។

បន្ទាប់ពីការបញ្ចប់ រោងចក្រនេះនឹងត្រូវបានបង្កើតឡើងជា មជ្ឈមណ្ឌលផលិតកម្មឆ្លាតវៃចំនួន 4 ដែលរួមមានខ្សែផលិតកម្មបន្ទះ ខ្សែផលិតកម្មបំពង់ដំណើរការ ខ្សែសង្វាក់ផលិតកម្មបំពង់រចនាសម្ព័ន្ធ និងឃ្លាំងចំនួន3 ។

ច្រកតំឡើងថ្មី ច្រកចូលចត និងផ្លូវដឹកជញ្ជូននឹងពង្រឹងសមត្ថភាពមូលដ្ឋាន និងសុវត្ថិភាពនៃប្រតិបត្តិការផ្គត់ផ្គង់ដល់កប៉ាល់។

វាបានបន្ថែមថាប្រព័ន្ធឌីជីថល និងខ្សែសង្វាក់ផលិតកម្មឆ្លាតវៃបានជួយបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផលិតកម្មទាំងមូល 25 ភាគរយ និងការតំឡើង ចុងក្រោយប្រហែល 30 ភាគរយធៀបនឹងវិធីសាស្ត្រផលិតបែបប្រពៃណី៕

អត្ថបទពាក់ព័ន្ធ