fbpx

ភូមិលំនៅដ្ឋានបែបខុនដូ អ&អេហ្វ មានទីតាំងស្ថិតនៅត្រង់ចំណុចស្នូលនៃទីក្រុង ស្ថិតនៅលើមហាវិថី សម្តេចហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

អត្ថបទដោយ រាជ មេសា
407 views

គម្រោង ​ អ&អេហ្វ មានទីតាំងស្ថិតនៅត្រង់ចំណុចស្នូលនៃទីក្រុង លើបណ្តោយមហាវិថី ហ៊ុន សែន ស្ថិតនៅលើមហាវិថី សម្តេចហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចម្ងាយតែ 10 គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅជាប់ព្រំប្រទល់តំបន់កណ្តាលក្រុង ដែលមានតំបន់ស្ថានទូតនៅភាគខាងជើង និងទីក្រុងរណប ING កំពុងអភិវឌ្ឍនៅភាគខាងត្បូង។

គម្រោងនេះក៏ស្ថិតនៅជិតមហាវិថីព្រះមុនីវង្សដែលជាផ្លូវសំខាន់មួយក្នុងចំណោមផ្លូវធំៗក្នុងទីក្រុង ប្រកបដោយសក្តានុពល ​និងមានសេដ្ឋកិច្ចរស់រវើក ដែលព័ទ្ធជុំវិញដោយអាជីវកម្មអន្ដរជាតិ ក្លឹបបាល់ទាត់ ហាងលក់ទំនិញរួចពន្ធ ហាងលក់រថយន្ត 4S និងហាងផ្សេងៗទៀត។ ទីនេះអាចធ្វើដំណើរត្រឹមតែ ១០ នាទីទៅដល់ផ្សារ PH Mall ហើយក៏មិនឆ្ងាយពីគម្រោងផ្សារទំនើប អ៊ីអន៣ ដែរ ដែលទាំងនេះជាអ្វីដែលអ្នកត្រូវការសម្រាប់ការរស់នៅ។

គម្រោង ​ អ&អេហ្វ ទំហំផ្ទៃដីសាងសង់ ចំនួន 7.70 ហិចតា​ និងចំនួនផ្ទៃសំណង់ 560,000 ម៉ែត្រការ៉េ បង្កើតបានជាលំនៅដ្ឋានបែបសហគមន៍តែមួយ នៅក្នុងរាជធានីភ្នំពេញ។ សួនច្បារឯកជនមានទំហំជិត ៣ ម៉ឺនម៉ែត្រការ៉េ អមដោយទីលានវាយកូនបាល់ ទីលានវាយសី និងកន្លែងលេងកីឡាផ្សេងៗ ព្រមទាំងអាងហែលទឹកទំហំខ្នាតធំ និងអាងហែលទឹកសម្រាប់កុមារផងដែរ។ ក្រៅពីនេះ មានក្លឹបហោសន៍ដ៏ធំមួយ ដែលមានកន្លែងហាត់ប្រាណ បន្ទប់ជប់លៀងលក្ខណៈវីអាយភី កន្លែងជក់បារី និងផឹកស្រា ទីលានវាយកូនហ្គោលខាងក្នុង និងកន្លែងប្រណិតផ្សេងៗទៀត។

គម្រោងដល់ពិសេសនេះ បានកែច្នៃអគាររបស់ខ្លួនជា2បែប គឺ អគារដែលមានបន្ទប់ស្ទូឌីយោ​ ហៅថាអគារMIRO មានរាងជាអក្សរL និង20អគារទៀតជាប្រភេទអគារR&Fដែលមានបន្ទប់ខុនដូចាប់ពី1បន្ទប់គេង ដល់ 3បន្ទប់គេង។

អគារMIRO រាងជាអក្សរLនេះ មានខុនដូសរុបចំនួន 704យូនីត ដែលមានទំហំចាប់ពី 38.38 ម៉ែត្រការ៉េ ដល់​ 39.54 ម៉ែត្រការ៉េ។ ជាន់កន្លែងកំសាន្ត ក៏មានផ្ទះអាជីវកម្មជាង11ផ្ទះ ដែលបំលែងទៅជា ផ្សារទំនើប ហាងកាហ្វេ ហាងល្បីៗ ងាយស្រួលដល់ការរស់នៅរបស់អ្នកស្នាក់នៅផងដែរ។ ​​ អគារMIROនឹងបញ្ចប់ការសាងសង់នៅចុងខែ 8 ឆ្នាំ 2023។​​ ចំណុចពិសេសរបស់គម្រោងំMIRO ធ្វើការផ្តល់ជូនគ្រឿងសង្ហារឹមពេញសម្រាប់ខុនដូ និងអាចប្រើប្រាស់សេវាកម្មរបស់អគារR&Fបានទាំងអស់​ ព្រមទាំងប្រើប្រាស់ចំណតសាធារណៈជុំវិញអគារMIROបានដែមទៀតផង។​

អគារR&F មានអគារសរុប​ 20 អគារ និងខុនដូសរុបចំនួន 5,237យូនីត។ យូនីតរបស់គម្រោង អ&អេហ្វ មានទំហំផ្សេងៗគ្នា ចាប់ពី 53 ដល់ 130 ម៉ែត្រការ៉េ។ ប្លង់យូនីតនីមួយៗចាប់ពីប្រភេទ ១ បន្ទប់គេង ទៅ ៣ បន្ទប់គេង ។ បន្ទប់ខុនដូនីមួយៗ ត្រូវបានបំពាក់ជាមួយប្រព័ន្ធ smart home ក្នុងគោលបំណងផ្តល់ជូននូវភាពងាយស្រួលដល់ការរស់នៅអតិថិជន។ រីឯចំណតរថយន្តទំហំធំទូលាយ ដែលអាចផ្តល់ភាពងាយស្រួលទុកដាក់រថយន្ត និងសុវត្ថិភាព។ លក្ខណៈពិសេសរបស់អគារនេះផងដែរផ្តល់នូវខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិបៃតង ដែលគម្រោងបានសាងសង់សួនច្បារជាង3ហិចតា​។

គម្រោង អ & អេហ្វ ក៏បានផ្តល់ជូននូវសេវាកម្ម និងគ្រឿងបរិក្ខារទំនើប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួមមាន ទេសភាពទន្លេបាសាក់ និងក្រុងភ្នំពេញដ៏ស្អាតអស្ចារ្យ អាងហែលទឹក 270ដឺក្រេ ភោជនីយដ្ឋានលើអាកាស មជ្ឈមណ្ឌលហាត់ប្រាណទំនើប សួនច្បារលើអាកាស និងកាម៉េរាសុវត្ថិភាព24 ម៉ោង​ ជាមួយនឹងតម្លៃលក់ដ៏សមរម្យ និងមានការចំណេញខ្ពស់។​​ 

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងលេខ៖ 012 84 56 16 / 096 327 3333

អត្ថបទពាក់ព័ន្ធ