fbpx

តារាសម្តែងជើងចាស់ កែវ កល្យាណ បង្អួតសម្រស់កូនស្រីក្នុងឈុតបុរាណ ស្រាប់តែទាក់ភ្នែក ទាក់សម្ដីជាមួយ សាវិន ហ្វីលីប

អត្ថបទដោយ រាជ មេសា
329 views

អតីតតារាសម្ដែងស្រីល្បីឈ្មោះខ្លាំងនៅទស្សវត្ស៨០ និង៩០ កែវ កល្យាណ បានបង្ហាញរូបថតកូនស្រីបង្កើតដែលបច្ចុប្បន្ននាងកំពុងដើរតាមវិថីសិល្បៈដូចម្ដាយដែរនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ក្នុងនោះគេឃើញតារាសម្ដែង សាវិន ហ្វីលីប បានកោតសរសើរនូវសម្រស់ម្ដាយ និងកូនស្រីឈ្មោះ កែវ ឡាវីញ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកនាង កែវ កល្យាណ បានប្រកាសដំណឹងថា ខ្សែភាពយន្ដភាគរឿង “ម្ចាស់កីតម្បាញ” បានចាក់បញ្ចាំងចប់ហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស នៅឡើយតែខ្សែភាពយន្ដភាគ រឿង”អប្សរាមហាអង្គរ” ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង នឹងត្រូវចាក់បញ្ចាំងបន្ដ។ ភ្ជាប់ជាមួយដំណឹងនេះ រូបថតដ៏ស្រស់ស្អាតរបស់កូនស្រីដែលទទួលបានឱកាសសម្ដែងនៅក្នុងរឿងទាំងពីរនេះ ក៏ត្រូវបានបង្ហាញ។

ក្រោយពីបង្ហោះសារភ្ជាប់ជាមួយរូបថតកូនស្រីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្រាប់តែតារាសម្ដែងជើងចាស់ សាវិន ហ្វីលីប ពោលកោតសរសើរថា៖ “ស្អាតដូចម្ដាយ”។ ភ្លាមៗ កែវ កល្យាណ ក៏បានឆ្លើយតបវិញថា៖ “អគុណបង…បញ្ជោរប្អូន”៕

អត្ថបទពាក់ព័ន្ធ