fbpx

Hyundai និង Kia ប្រកាសប្រមូលយកឡានដែលបានលក់មកវិញ ដោយសារមានបញ្ហាបច្ចេកទេស

អត្ថបទដោយ ពិទូ
456 views

ក្រុមហ៊ុន Hyundai Motor និង Kia របស់កូរ៉េខាងត្បូងកំពុងប្រមូលរថយន្តជិត 92,000 គ្រឿងនៅក្នុងសហរដ្ឋអាមេរិកដោយសារតែហានិភ័យនៃការឡើងកម្តៅរថយន្ត។

ការ​ប្រមូល​មក​វិញ​នេះ​ប៉ះពាល់​ដល់​ម៉ូដែល​មួយ​ចំនួន ហើយ​កើត​ចេញ​ពី​បញ្ហា​ផ្នែក​អគ្គិសនី​ក្នុង​ស្នប់​ប្រេង​បញ្ជូន ដែល​អាច​ឡើង​កម្ដៅ។

ក្រុមហ៊ុន​បាន​ណែនាំ​ឲ្យ​ម្ចាស់​យានយន្ត​ចត​នៅ​ខាង​ក្រៅ និង​ឆ្ងាយ​ពី​អគារ​រហូត​ដល់​មាន​ការ​ត្រួត​ពិនិត្យ។

នេះ​គឺ​ជា​ការ​ប្រមូល​រថយន្ត​ម៉ាក Hyundai និង Kia មក​វិញ​ជា​បន្តបន្ទាប់​ដែល​ទាក់​ទង​នឹងប្រព័ន្ធ​ភ្លើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ពាក់ព័ន្ធនឹងការប្រមូលមកវិញចុងក្រោយនេះ ក្រុមហ៊ុន Kia បាននិយាយថា មានរបាយការណ៍ចំនួនប្រាំមួយអំពី “ឧប្បត្តិហេតុកម្ដៅ” ប៉ុន្តែមិនមានការរងរបួសនោះទេ។

ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនមានរបាយការណ៍ស្រដៀងគ្នាចំនួន 4 ហើយក៏មិនបានកត់ត្រាគ្រោះថ្នាក់ របួស ឬស្លាប់ដោយសារបញ្ហានេះដែរ។

Hyundai បាននិយាយថា ហានិភ័យនៃអគ្គីភ័យ ការឡើងកំដៅអាចបង្កឱ្យមានសៀគ្វីខ្លីប៉ះពាល់ដល់ឧបករណ៍បញ្ជារថយន្តផ្សេងទៀត។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA) បាននិយាយថា “ម្ចាស់រថយន្តត្រូវបានណែនាំឱ្យចតនៅខាងក្រៅផ្ទះ និងឆ្ងាយពីអគារ ហូតដល់មានការជួសយជុល និងការយកត្រឡប់មកត្រួតពិនិត្យវិញបានបញ្ចប់” ។

អត្ថបទពាក់ព័ន្ធ