fbpx

រថយន្តចិនមួយផ្សេងទៀត ម៉ាក Lynk & Co នឹងហូរចូលក្នុងទីផ្សារប្រទេសវៀតណាម ក្នុងឆ្នាំ២០២៣នេះ

អត្ថបទដោយ ពិទូ
258 views

រថយន្តរបស់ក្រុមហ៊ុន Lynk & Co នឹង​ត្រូវ​ដាក់លក់​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពី​ខែ​តុលា ឆ្នាំ២០២៣​នេះ ​បើ​យោង​តាមការបញ្ជាក់ពី​ក្រុមហ៊ុន​ចែកចាយ GreenLynk Automotive។ GreenLynk បាននិយាយថា យីហោនេះត្រូវបានគ្រប់គ្រងរួមគ្នាដោយក្រុមហ៊ុន Geely របស់ប្រទេសចិន និងក្រុមហ៊ុន Volvo ដែលអភិវឌ្ឍរថយន្តរួមគ្នា ជាមួយនឹងម៉ាស៊ីនដែលផលិតនៅក្នុងប្រទេសស៊ុយអែត និងផ្នែករថយន្ត ដែលបានតម្លើងនៅក្នុងប្រទេសចិន។

ម៉ូដែលរបស់វាមានលេខជាសម្គាល់ ហើយបច្ចុប្បន្នមានចាប់ពីស៊េរី 01 ដល់ 09។04 ជាម៉ូដែលរថយន្តអគ្គិសនីខ្នាតតូច ។ GreenLynk បាននិយាយថាក្រុមហ៊ុនខ្លួននឹងដាក់លក់ម៉ូដែល 01, 03, 05 និង 09 ។ 01 គឺជាប្រភេទ C-segment SUV, 03 ជា C-segment sedan, 05 គឺជា C-segment SUV ប៉ុន្តែមានការរចនាកូនកាត់ ហើយ 09 គឺ រថយន្តប្រភេទ SUV ខ្នាតមធ្យម បង្កើតឡើងដោយក្រុមហ៊ុន Volvo ។

ក្រុមហ៊ុន Lynk & Co ត្រូវបានបង្កើតឡើងដោយ Geely ក្នុងឆ្នាំ 2016 ប្រាំមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុននេះបានទិញម៉ាកយីហោ Volvo ពីក្រុមហ៊ុន Ford ។ នៅអឺរ៉ុប Lynk & Co មិនលក់រថយន្តតាមបែបប្រពៃណីទេ អតិថិជនរបស់ខ្លួនមិនមែនជាម្ចាស់រថយន្តនោះទេ ប៉ុន្តែត្រូវបង់ថ្លៃប្រើប្រាស់ប្រចាំខែ ឬថ្លៃប្រើប្រាស់ផ្សេងទៀត។ វា​ជា​ម៉ាក​រថយន្ត​ចិន​ចុងក្រោយ​គេ​ដែល​ចូល​ក្នុង​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បន្ទាប់​ពី Wuling និង Haval។

យោងតាមអ្នកជំនាញ រលកនៃរថយន្តចិនដែលហូរចូល ប្រទេសវៀតណាម យ៉ាងច្រើនលើសលប់ក្នុងឆ្នាំ២០២៣នេះ ទោះបីជាទីផ្សាររថយន្តមានភាពស្ងប់ស្ងាត់ដោយសារតែស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ៕

អត្ថបទពាក់ព័ន្ធ