fbpx

ចិន ឆ្លើយតបវិញហើយ ក្រោយអាមេរិក ហាមឃាត់ក្រុមហ៊ុនខ្លួនមិនឱ្យវិនិយោគលើវិស័យបច្ចេកវិទ្យាសំខាន់ៗ

អត្ថបទដោយ ពិទូ
163 views

ប្រទេសចិន បាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង និងរក្សាសិទ្ធិក្នុងការចាត់វិធានការជាការឆ្លើយតបទៅនឹងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលបានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីពេលថ្មីៗនេះ ដែលនឹងរារាំង និងគ្រប់គ្រងការវិនិយោគដែលមានមូលដ្ឋានលើបច្ចេកវិទ្យាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន។

បទបញ្ជា របស់លោក Biden នឹងដាក់កម្រិតលើការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងវិស័យបន្ទះឈីបកុំព្យូទ័រកម្រិតខ្ពស់ មីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន Quantum និងបញ្ញាសិប្បនិមិត្ត (AI) ដោយសារអាមេរិកបានអះអាងថា មានការព្រួយបារម្ភអំពីសន្តិសុខជាតិ។

សហរដ្ឋអាមេរិកបានដាក់កម្រិតលើការវិនិយោគនៅក្រៅប្រទេសទៅលើក្រុមហ៊ុនរបស់ខ្លួន ហើយកំពុងចូលរួមក្នុង “ការកាត់ផ្តាច់ និងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់” នៅក្នុងវិស័យវិនិយោគលើផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់។ វិធានការបែបនេះក៏បានធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ហើយបានរំខានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

“យើងសង្ឃឹមថាភាគីអាមេរិកគោរពច្បាប់នៃសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព ហើយចៀសវាងការបង្អាក់នានា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ក៏ដូចការបង្កើតឧបសគ្គសម្រាប់រារាំងការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពិភពលោក”។ នេះបើតាមសេចក្តីថ្លែងការរបស់ភាគីចិន៕

អត្ថបទពាក់ព័ន្ធ