fbpx

បន្តិចទៀត អ្នកលេង TikTok នៅកម្ពុជា ដែលមានអ្នក ​Follow និង Likes ច្រើន អាចនឹងទទួលបានប្រាក់ចំណូល!

អត្ថបទដោយ ពិទូ
135 views

TikTok ជាបណ្តាញសង្គមដ៏ធំមួយ ដែលកំពុងពេញនិយមនៅលើពិភពលោក និង នៅក្នុងប្រទេសកម្ពុជា។ បណ្តាញសង្គមនេះ ផ្តោតលើការបង្ហោះជាឃ្លីបវីដេអូ​ និងមានអ្នកលេងរាប់លានអ្នក ជាពិសេសនៅប្រទេសកម្ពុជា ចំនួនអ្នកប្រើក៏មិនតិចនោះដែរ។ រាល់ពេលបង្ហោះវីដេអូ នៅលើ TikTok ម្តងៗ វីដេអូខ្លះមានអ្នកឱ្យបេះដូង រហូតដល់ខ្ទង់លានក៏មាន ដែលនេះជាសញ្ញាបង្ហាញថា TikTok ជាបណ្តាញសង្គមដែលមានអ្នកប្រើច្រើន​និង ទទួលការពេញនិយមពីអ្នកប្រើគ្រប់ស្រទាប់។

នាពេលថ្មីៗ នេះ ឯកឧត្តម ដួង តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីគម្រោង ក្នុងការជួយធ្វើឱ្យអ្នកលេង TikTok ដែលមានអ្នក Follow និង ​Likes ច្រើននៅក្នុងប្រទេសកម្ពុជា អាចរកចំណូលបានពីបណ្តាញសង្គមមួយនេះ។ ឯកឧត្តម ដួង តារា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា “អ្នកលេង TikTok បានលុយ..បងប្អូនដែលលេង TikTok កន្លងមកពូកែៗដែលមាន Followers & Likes រាប់សិបលាន …តើបងប្អូនបានទទួលកម្រៃពីសេវាកម្ម TikTokដែរឬទេ? ខ្ញុំកំពុងទាក់ទងទៅតំណាងក្រុមហ៊ុនដើម្បីសួរនាំអំពីឱកាស​ Monetize​ តាម TikTok ដើម្បីជម្រាបបងប្អូនអ្នកប្រើប្រាស់នៅកម្ពុជា។ សូមចែករំលែកការពិតផង អរគុណបងប្អូន!”

គួរឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់ចំនួន 1.1 ពាន់លាននាក់ នៅក្នុងប្រទេសចំនួន 160 ប្រទេសនៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងសហរដ្ឋអាមេរិក មានអ្នកទាញយកកម្មវិធី TikTok ចំនួន 220លានដង ដែលនេះជាចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ៕

អត្ថបទពាក់ព័ន្ធ