fbpx

អ្នកប្រើ iPhone 14 និង iPhone​ ​14 Pro នាំគ្នារអ៊ូអំពីថ្មទូរស័ព្ទថា​ ឆាប់អស់ និង មិនសូវកាន់បានយូរ

អត្ថបទដោយ ពិទូ
140 views

ម្ចាស់ iPhone 14 និង iPhone 14 Pro មួយចំនួនមានការត្អូញត្អែរពីការប្រើប្រាស់ តិចជាងមួយឆ្នាំនៅលើ ទូរស័ព្ទរបស់ពួកគេប៉ុន្តែសុខភាពថ្ម ស្រកចុះលឿនជាងការរំពឹងទុក។ Sam Kohl នៃ AppleTrack បានឱ្យដឹងនាពេលថ្មីៗនេះ ថា iPhone 14 Pro របស់លោកបានធ្លាក់ចុះដល់កម្រិតអតិបរមា 90 ភាគរយរួចទៅហើយ ដែលជាការធ្លាក់ចុះលឿនជាង iPhone មុនៗដែលលោកមាន ហើយមនុស្សជាច្រើនទៀតដែលកំពុងប្រើ iPhone 14 និង iPhoine 14 Pro មានបញ្ហាថ្មដូចគ្នា។

ជាផ្លូវការ Apple និយាយថាថ្ម iPhone គួរតែ “រក្សាបានរហូតដល់ 80 ភាគរយនៃសមត្ថភាពដើមរបស់វានៅពេលសាកពេញគ្រប់ 500ដង”។ ស៊េរី iPhone 15 ត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងពេលឆាប់ៗនេះ ហើយពាក្យចចាមអារ៉ាមថ្មីៗនេះបានអះអាងថាទូរស័ព្ទថ្មី ទាំងនោះនឹងមានទំហំថ្មធំជាងមុនកើនឡើងពី 10 ទៅ 18 ភាគរយបើប្រៀបធៀបទៅនឹងម៉ូដែល iPhone បច្ចុប្បន្ន។

កាលពីឆ្នាំមុន ភាគច្រើនមិនមានការត្អូញត្អែរណាមួយ អំពីការធ្លាក់ចុះនៃសមត្ថភាពថ្មទូរស័ព្ទ iPhone ទេ  ឫយ៉ាងហោចណាស់ រហូតដល់រយៈពេល 2ឆ្នាំនៃការប្រើប្រាស់ទើបឃើញមានការស្រកចុះនៃសមត្ថភាពថ្មទូរស័ព្ទ។ វាតម្លៃថ្លៃ ក្នុងការប្តូរថ្មថ្មីនៅលើ iPhone 14 ឬ iPhone 14 Pro នៅពេលដែលទូរស័ព្ទនេះ អស់ការធានារយៈពេលមួយឆ្នាំរបស់វា (សម្រាប់អ្នកមិនមាន AppleCare ឬគម្រោងសេវាកម្មបន្ថែមផ្សេងទៀត)។

មុខងារតាមដាន សុខភាពថ្មសម្រាប់ iPhones ត្រូវបានបញ្ចូលបន្ថែមនៅក្នុងការអាប់ដេត iOS version 11.3 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បិទបើក ការបិទដំណើរការដែលមានបញ្ហា ដែលជាសញ្ញាសម្គាល់នៃការស្រកចុះសមត្ថភាពថ្មរបស់ iPhone ដែល Apple បាននិយាយថាជាវិធានការដើម្បីការពារ iPhone ពីថ្មដែលចាស់ ហើយទីបំផុតនាំទៅដល់ការដោះស្រាយបញ្ហា មួយចំនួនធំផងដែរ៕

អត្ថបទពាក់ព័ន្ធ