fbpx

ក្រុមហ៊ុន Coca-Cola រកប្រាក់ចំណូលបាន​ជាង 236លានដុល្លារ ក្នុងរយៈពេល 6ខែដំបូង ក្នុងប្រទេសវៀតណាម

អត្ថបទដោយ ពិទូ
190 views

ក្រុមហ៊ុន Swire Coca-Cola ដែលជាម្ចាស់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា បានកត់ត្រាប្រាក់ចំណូលចំនួន ២៣៦.៣២ លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែដំបូងនៅក្នុងប្រទេសវៀតណាម។

ប្រាក់ចំណេញមុនបង់ពន្ធរបស់ក្រុមហ៊ុននេះ គឺប្រហែល 33.21 លានដុល្លារក្នុងរយៈពេលនេះ។ Swire Coca-Cola គឺជាដៃគូរបស់ក្រុមហ៊ុន Coca-Cola ជាមួយនឹងសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសចិន កម្ពុជា វៀតណាម និង សហរដ្ឋអាមេរិក។

ក្នុង​ចំណោម​ទីផ្សារ​កំពូល​របស់ ក្រុមហ៊ុន Coca Cola ​ក្នុង​ឆមាស​ទី​មួយ វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ នៅពី​ក្រោយ​សហរដ្ឋ​អាមេរិក និង​ចិន​។ ក្រុមហ៊ុន Swire Coca-Cola បានចូលទីផ្សារអាស៊ីអាគ្នេយ៍កាលពីខែកក្កដាឆ្នាំមុន ដោយទិញខ្សែសង្វាក់ផលិតកម្ម Coca-Cola នៅប្រទេសវៀតណាម និងកម្ពុជាក្នុងតម្លៃជាង 1 ពាន់លានដុល្លារ។

អ្នកដឹកនាំក្រុមហ៊ុន Swire Coca-Cola បានចាត់ទុកការទិញយក ខ្សែសង្វាក់ផលិតកម្មរបស់វៀតណាមទទួលបានជោគជ័យ ដោយសារវាបានរួមចំណែកយ៉ាងច្រើនដល់ក្រុមហ៊ុន។

Coca-Cola បានចូលប្រទេសវៀតណាមក្នុងឆ្នាំ 1994 ដោយបានផលិតភេសជ្ជៈរបស់ខ្លួននៅក្នុងរោងចក្រចំនួនបី។

អត្ថបទពាក់ព័ន្ធ