fbpx

ដូង វៀតណាម ឡើងថ្លៃខ្លាំង បន្ទាប់ពីទទួលបានភ្លើងខៀវនាំចេញទៅសហរដ្ឋអាមេរិក

អត្ថបទដោយ ពិទូ
178 views

បន្ទាប់ពីមានព័ត៌មានថាដូងស្រស់របស់វៀតណាមអាចនាំចេញទៅសហរដ្ឋអាមេរិកបាននោះ តម្លៃដូងស្រស់នៅតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាមបានកើនឡើងម្តងទៀត។

កាលពីដើមឆ្នាំ ដូងស្រស់មានតម្លៃត្រឹមតែ ១៥.០០០-២០.០០០ ដុង សម្រាប់ ១០ ដើម ឥឡូវនេះវាបានឡើងបីដង មកនៅចន្លោះពី ៦០.០០០ ដុង ទៅ ៦៥.០០០ដុង។

នាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់ Ben Tre បាននិយាយថា មូលហេតុដែលតម្លៃដូងឡើងថ្លៃគឺដោយសារការកើនឡើងនៃតម្លៃដូងពិភពលោក។

ថ្វីត្បិតតែតំបន់ដូងរបស់ខេត្តនេះធំជាងគេក្នុងប្រទេសក៏ដោយ ប៉ុន្តែវាមានតិចតួចណាស់បើធៀបនឹងពិភពលោក ដូច្នេះហើយតម្លៃដូងអាស្រ័យទៅលើទីផ្សារពិភពលោក។

ទីផ្សារ​ដូង​ក្នុង​ស្រុក​មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​អាមេរិក​បាន​បើក​ជា​ផ្លូវ​ការ​ដល់​ការនាំចូលដូងរបស់​វៀតណាម។

បន្ទាប់ពីការធ្លាក់ចុះរយៈពេលជាងពីរឆ្នាំមកនេះ ការកើនឡើងតម្លៃដូងយ៉ាងគំហុក បានធ្វើឱ្យកសិករដាំដូងមានការរំភើបចិត្តជាខ្លាំង ព្រោះដើមដូងជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារជាច្រើន។ ក្រៅ​ពី​នេះ អាជីវកម្ម​មួយ​ចំនួន​ក៏​បាន​ចាប់​ផ្តើម​មាន​គម្រោង​នាំ​ចេញ​ទំនិញ​នេះ​ផង​ដែរ។

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងផលិតកម្មដូងទូទាំងពិភពលោកដែលមានផ្ទៃដីជាង 188,000 ហិកតា ដែលផ្តោតជាសំខាន់នៅតំបន់ដីសណ្ដមេគង្គ។

ចំណូលនៃការនាំចេញដូងត្រូវបានប៉ាន់ប្រមាណថាមានចំនួន 900 លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឲ្យវៀតណាមក្លាយជាអ្នកនាំចេញផលិតផលដូងច្រើនជាងគេទីបួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អត្ថបទពាក់ព័ន្ធ