នៅស្រុកស្វាយទាប ខេត្តស្វាយរៀងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជា ជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ម៉ក់ សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃ លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្ស ចុះជួយស្រុក ចុះជួយឃុំ និង គណៈអចិន្ត្រៃយ៍គណបក្សស្រុក សមាជិកគណៈកម្មាធិការគណបក្សស្រុក ស្វាយទាប សមាជិកបក្សភូមិ បក្សឃុំ បក្សស្រុក និងសមាគមនារី សរុប៥៥០នាក់។
ឆ្លៀតឱកាសនោះ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់កម្លាំងសរុបរបស់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋានរៀងៗខ្លួន។
ជាក់ស្ដែងកម្លាំងសរុប មធ្យោបាយសរុបនេះហើយ បានចូលរួមចំណែកយ៉ាងសកម្មជាមួយទូទាំងប្រទេសជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក។ ជាពិសេស ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្ស នៅក្នុងចិត្តរបស់ប្រជាជនជាបន្ត និងកាន់តែរឹងមាំ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខ សញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែង។ មុនបង្អស់ ត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន ជំរុញការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស គ្រឿង ញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសបំពានច្បាប់ដទៃទៀតដែលកំពុងតែកើតមានក្នុងភូមិឃុំ សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន ដែលជាចំណែកសំខាន់ដល់ការថែរក្សាសុខសន្តិភាព ប្រទេសជាតិ និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព និងវិបុលភាពតរៀងទៅ៕