fbpx

ប្រទេសចិន ដាក់ចេញ ៨ ចំណុចសំខាន់ៗ ដើម្បីធានាសន្តិសុខស្បៀង

អត្ថបទដោយ ពិទូ
121 views

ប្រទេសចិនបានស្នើនូវភារកិច្ចចំនួនប្រាំបី ដើម្បីធានាសន្តិសុខស្បៀងជាតិ រួមទាំងការពង្រឹងប្រព័ន្ធសន្តិសុខស្បៀងរបស់ប្រទេស និងការកសាងសមត្ថភាព ការបង្កើនការគាំទ្រសម្រាប់ការការពារកសិកម្ម និងការពន្លឿនការសាងសង់ឧស្សាហកម្មម្ហូបអាហារទំនើប។

របាយការណ៍ស្តីពីការងារធានាសន្តិសុខស្បៀងជាតិត្រូវបានដាក់ជូនសម័យប្រជុំលើកទី៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនជាតិលើកទី១៤ដែលជានីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ដើម្បីពិភាក្សាកាលពីថ្ងៃច័ន្ទ កន្លងទៅ។

របាយការណ៍នេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវធ្វើឡើងដើម្បីអនុវត្តយុទ្ធសាស្ត្រនៃការប្រើប្រាស់ដីស្រែចំការប្រកបដោយនិរន្តរភាព និងការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាកសិកម្មដើម្បីបង្កើនផលិតភាពដីកសិកម្ម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មម្ហូបអាហាររបស់ប្រទេសចិនបាននឹងកំពុងពង្រីកជាបន្តបន្ទាប់ ជាមួយនឹងការផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់ និងជាទូទៅប្រតិបត្តិការមានស្ថេរភាព។ យោងតាមរបាយការណ៍បានឱ្យដឹងថា សមត្ថភាពរបស់ប្រទេសក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមសំខាន់ៗត្រូវបានធ្វើឱ្យប្រសើរឡើង។

ទិន្នផល​គ្រាប់​ធញ្ញជាតិ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​បាន​ឡើង​ដល់​៦៥០​ពាន់​លាន​គីឡូក្រាម​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ជាប់​គ្នា។ យោងតាមរបាយការណ៍បានឱ្យដឹងថាកាលពីឆ្នាំមុន ទិន្នផលគ្រាប់ធញ្ញជាតិសរុបរបស់ប្រទេសគឺ ៦៨៦,៥៥ពាន់លានគីឡូក្រាម ហើយការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់មនុស្សម្នាក់ៗគឺ ៤៨៦គីឡូក្រាម ដែលលើសពីខ្សែសន្តិសុខស្បៀងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺ ៤០០ គីឡូក្រាម៕

អត្ថបទពាក់ព័ន្ធ