fbpx

iPhone Ultra កំពូលទូរស័ព្ទថ្លៃបំផុតរបស់ Apple អាចនឹងមកដល់ក្នុងឆ្នាំ 2024

អត្ថបទដោយ ពិទូ
158 views

ក្រុមហ៊ុន Apple អាចនឹងធ្វើការបញ្ចេញទូរស័ព្ទ iPhone ស៊េរីថ្មីដែលមានតម្លៃថ្លៃបំផុត អមជាមួយម៉ូដែល Pro និង Pro Max។

តាមការបញ្ជាក់ពីលោក Mark Gurman ដែលជាអ្នកតាមដានព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ជំនាញម្នាក់បាននិយាយថា Apple អាចនឹងធ្វើការបញ្ចេញ ទូរស័ព្ទ iPhone Ultra ដែលជាម៉ូដែលមួយខ្ពស់ជាង iPhone Pro និង iPhone Pro Max។ ចំពោះពេលវេលានៃការមកដល់ទីផ្សារនៃទូរស័ព្ទនេះ ប្រភពខាងលើបានឱ្យដឹងថា​ ម៉ូដែល iPhone Ultra អាចមកដល់នៅក្នុងឆ្នាំ 2024 អមជាមួយ ​ស៊េរី iPhone 16។

នាពេលកន្លងមក CEO រ​បស់ Apple គឺលោក Tim Cook ធ្លាប់បាននិយាយថា អតិថិជនរបស់ iPhone មានឆន្ទៈក្នុងការថែមលុយបន្ថែមដើម្បីទទួលបានអ្វីដែលល្អបំផុតតាមការចង់បានរបស់ពួកគេ។ ប៉ុន្តែ​លោក មិនបានបញ្ជាក់ច្បាស់លាស់ថា Apple នឹងតម្លើងថ្លៃលើទូរស័ព្ទ iPhone ស៊េរីចុងក្រោយ ឫ យ៉ាងណានៅឡើយទេ។ តាមព័ត៍មានដែលបានបែកធ្លាយកន្លងមក បានបង្ហើបថា ស៊េរី iPhone 15 នឹងមានតម្លៃថ្លៃជាមួយ iPhone 14 នៅពេលដែលវាត្រូវបានប្រកាស និង ដាក់លក់ដំបូងនៅលើទីផ្សារ៕

អត្ថបទពាក់ព័ន្ធ