165
នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យាកំពុងអភិរក្ស និងជួសជុលកុលាលភាជន៍នៅសារមន្ទីរខេត្តបន្ទាយមានជ័យ ដោយទទួលបានជំនួញការគាំទ្រផ្នែកថវិកាពីមូលនិធិ Global Heritage Funds។
លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា កំពុងអភិរក្ស និងជួសជុលកុលាលភាជន៍ នៅសារមន្ទីរខេត្តបន្ទាយមានជ័យ និងស្វាយចេក ព្រមទាំងបណ្តុះបណ្តាលមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ គម្រោងជួសជុល និងអភិរក្សកុលាលភាជន៍នេះមានរយ:ពេល ១២ខែ ដោយទទួលបានជំនួយឧបត្ថម្ភថវិកា ពីលោកស្រីបណ្ឌិត Lisa Sardegna តាមរយៈមូលនិធិ Global Heritage Funds។
សូមបញ្ជាក់ថា នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា ធ្លាប់បានជួសជុលនិងអភិរក្សកុលាលភាជន៍នៅសារមន្ទីរបន្ទាយមានជ័យ ចំនួន៨៧១ រួចមកហើយនៅក្នុងឆ្នាំ២០២២ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិខាងលើ។