172
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី នឹងជួប លោក Vladimir Putin នៅរមណីយដ្ឋាន Sochi របស់រុស្ស៊ី នៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ ដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ប្រភពមួយបាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីផលវិបាកនៃសង្គ្រាមនៅអ៊ុយក្រែនបន្ថែមពីលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅ។
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិបានផុតកំណត់បន្ទាប់ពីរុស្ស៊ីបានដកខ្លួនកាលពីខែកក្កដាកន្លងទៅ។ ចាប់តាំងពីពេលនោះមកទីក្រុង អង់ការ៉ា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូឱ្យត្រឡប់ទៅកិច្ចព្រមព្រៀងនោះវិញ។