174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និងប្រជាជនកម្ពុជា នៃកិច្ចប្រជុំកំពូលអាស៊ានលេីកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃព្រហស្បតិ៍ទី៧ កញ្ញា ២០២៣ និងមកដល់កម្ពុជាដោយសុខសុវត្ថិភាព នៅយប់ ថ្ងៃឆ្នាំដដែល។
បេសកកម្មជាប្រវត្តិសាស្ត្រលើកទី១ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជាលើឆាកអន្តរជាតិ បានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ដែលពាំនាំនូវកិត្តិយសស្មើមុខស្មើមាត់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងមហាអំណាចនៅក្នុងសកលលោក។