សមយុទ្ធសុខាភិបាលរួមគ្នា រវាង កងទ័ពកម្ពុជា និង កងទ័ពរំដោះប្រជាជនចិន ដែលមានឈ្មោះថា ទេវតាសន្តិភាព បានប្រារព្ធពិធីបើកជាផ្លូវការ នៅថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការមច្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ហាវ លីយាន នាយករងនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គងភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសមយុទ្ធសុខាភិបាលរួមគ្នា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។
សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។