fbpx

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់ សហរដ្ឋអាមេរិក ដោយសុវត្ថិភាពនិង កក់ក្តៅបំផុត

អត្ថបទដោយ ពិទូ
243 views

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ ២៥ ខែកញ្ញា ឆ្នាំ ២០២៣។

នៅវេលាម៉ោង 7.10pm ល្ងាចថ្ងៃទី២១ កញ្ញា ២០២៣ (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង 6.10am ព្រឹក ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅរាជធានីភ្នំពេញ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដល់ទីក្រុងញូវយ៉កប្រកបដោយសុវត្ថិភាព និងមានប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា បានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាលបំផុត នៅសណ្ឋាគារ Millenium Hotel UN One Plaza ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣៕

អត្ថបទពាក់ព័ន្ធ