fbpx

បណ្តាញសង្គមខ្មែរ (Social Media) សម្រាប់ខ្មែរ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែ តុលា ខាងមុខនេះ

អត្ថបទដោយ ពិទូ
277 views

ឯកឧត្តម ដួង ដារ៉ា ដែលជាជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា​ បណ្តាញសង្គមខ្មែរ (Social Media) សម្រាប់ខ្មែរ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែ តុលា​ ឆ្នាំ 2023 ខាងមុខនេះហើយ។

ឯកឧត្តម ដួង ដារ៉ា បានបញ្ជាក់ថា​ បណ្តាញសង្គមខែ្មរ សម្រាប់ខ្មែរ​ Version.1 នឹងដាក់អោយប្រើក្នុងខែតុលានេះហើយ! ដោយក្នុងនោះ ឯកឧត្តម បានបន្តថា

នេះជាផលប្រយោជន៍មួយចំនួន…នៅពេលយើងបែរមកប្រើប្រាស់បណ្តាញសង្គមរបស់យើង។ ផលប្រយោជន៍ទាំងនោះមានដូចជា ៖

ទី 1. យើងកាន់តែបង្កើនទំនាក់ទំនងជាមួយខ្មែរគ្នាយើងបានច្រើននៅក្នុងបណ្តាខេត្តក្រុង២៥។

ទី 2. ជាឱកាសសម្រាប់បងប្អូនក្នុងការរកការងារ និងបង្កើតមុខរបរអនឡាញ។

ទី 3. បងប្អូនដែលមានមុខរបរអនឡាញស្រាប់ហើយក៏អាចពង្រីកទីផ្សារបានកាន់តែធំទូលាយនៅតាមបណ្តាខេត្តក្រុងទាំង២៥ កាន់តេងាយស្រួល។

ទី 4. សាស្រ្តាចារ្យ, គ្រូបង្រៀន, អ្នកហ្វឹកហ្វឺន… អាចបង្កើតកម្មវិធីអប់រំបណ្តុះបណ្តាលវគ្គជំនាញរយៈពេលវែងឬខ្លីតាមអនឡាញបានងាយស្រួល និងមានឱកាសរកចំណូលផងដែរ ។

ទី 5. ពាណិជ្ជករតូចធំអាចផ្សព្វផ្សាយព័ត៌មាន, ឈ្មោះទំនិញ និងសេវាកម្មនានាទៅកាន់អ្នកប្រើប្រាស់ក្នុង ប្រទេសកាន់តែចំទិសដៅ ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

ទី 6. យើងកាន់តែអាចជួយគ្នាបានតាមរយៈសកម្មភាពមនុស្សធម៍បានឆាប់រហ័សនិងមានប្រសិទ្ធភាពតាមរយៈបណ្តាញសង្គមខ្មែរ!

“នៅមានផលប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ ដែលខ្ញុំនឹងជម្រាបនៅពេលក្រោយ។ ពិតណាស់ បើខ្មែរប្រើប្រាស់របស់យើងច្រើន គឺនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន! (ផលប្រយោជន៍បានមកពីការប្រើរបស់គេគឺតិចណាស់)។  ជិតដល់ពេលដែលយើងនាំគ្នា បែរមកប្រើប្រាស់បណ្តាញសង្គមរបស់យើងវិញម្តង!” នេះបើតាមការបញ្ជាក់ឱ្យដឹងបន្ថែមរបស់ ឯកឧត្តម៕

អត្ថបទពាក់ព័ន្ធ