fbpx

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ចិន អាចរត់បានល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោង

អត្ថបទដោយ ពិទូ
292 views

អ្នកសាងសង់ផ្លូវដែករបស់ប្រទេសចិន បាននិយាយកាលពីពេលថ្មីៗនេះ ថា ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិន ត្រូវបានរចនាឡើងដើម្បីរត់ក្នុងល្បឿនអតិបរមា 350 គីឡូម៉ែត្រក្នុងមួយម៉ោង គ្រោងនឹងដំណើរការនៅថ្ងៃទី 28 ខែកញ្ញានៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន។

យោងតាមក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថានឹងតភ្ជាប់ទីក្រុង Fuzhou និង Xiamen ដែលជាទីក្រុងធំពីរនៅក្នុងខេត្ត Fujian ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងផ្លូវទាំងពីរនេះមកត្រឹមតែ 55 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុនសាងសង់ផ្លូវដែករបស់ចិន បាននិយាយថា ការពង្រីកប្រវែងសរុប 277 គីឡូម៉ែត្រ ផ្លូវរថភ្លើងនេះ នឹងរត់កាត់ទីក្រុង Fuzhou, Putian, Quanzhou, Xiamen និង Zhangzhou ។

គួរឱ្យដឹងថា ការ​សាង​សង់​ផ្លូវ​ដែក​នេះ​បាន​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រុមហ៊ុនសាងសង់បានបន្ថែមថា ផ្លូវរថភ្លើងនេះ នឹងបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃជាច្រើន រួមទាំង Internet of Things, edge computing និងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និង ផាសុកភាព។ ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិននេះ គឺស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន ខេត្ត Fujian ដែលជាខេត្តមានធនធានវប្បធម៌ និងទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់៕

អត្ថបទពាក់ព័ន្ធ