fbpx

វ៉ែនតា AR ថ្មី Meta Quest 3 ទើបប្រកាសចេញដោយមេ Facebook មានលក្ខណៈទំនើបជាងមុន

អត្ថបទដោយ ពិទូ
201 views

Meta កំពុងឆ្ពោះទៅមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីគ្រប់គ្រងពិភព AR ជាមួយនឹងវ៉ែនតា Meta Quest 3 ថ្មី ដែលផលិតមកកាន់តែប្រសើរឡើងជាងមុន។

វ៉ែនតា Meta Quest 3 ត្រូវបានបង្ហាញដោយនាយកប្រតិបត្តិ Mark Zuckerberg នៅក្នុងព្រឹត្តិការណ៍ Virtual Meta Connect របស់ក្រុមហ៊ុនកាលពីពេលកន្លងទៅថ្មីៗនេះ  ដែលវាមានតម្លៃចាប់ពី 500 ដុល្លារឡើងទៅ និងជាការរចនាឡើងវិញ កាន់តែប្រសើរឡើង មានលក្ខណៈពិសេសចម្រុះថ្មីដ៏អស្ចារ្យ និងការរចនាដ៏ស្រស់បំព្រង និងស្រួលពាក់ជាងមុន។

ជាមួយនឹងប្រព័ន្ធដំណើរការខ្លាំងជាងមុន អេក្រង់មានគុណភាពបង្ហាញខ្ពស់ ឧបករណ៍បញ្ជា Touch Plus ដែលត្រូវបានកែលម្អ និងរូបរាងស្ដើងជាងមុន 40 ភាគរយ នោះ Quest 3 គឺជាជំហានផ្លាស់ប្តូរដ៏ធំមួយ ខុសពីម៉ូដែលមុន នោះគឺ Meta Quest 2។

អ្វីដែលសំខាន់បំផុតនោះគឺ វ៉ែនតា Quest 3 មានការគាំទ្រសម្រាប់ Meta Reality ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយជាមួយបទពិសោធន៍ជាក់ស្តែងចម្រុះដែលរួមបញ្ចូលគ្នានូវពិភពពិតជាមួយនឹងពិភពនិម្មិត។ ឧទាហរណ៍ អ្នកអាចលេងព្យាណូនៅក្នុងពិភពនិម្មិតនៅលើតុកាហ្វេ ក្នុងជីវិតពិតរបស់អ្នក។

Meta Quest 3 នេះអាចរកបានសម្រាប់ការកុម្ម៉ង់ទុកមុនឥឡូវនេះ ហើយនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 10 ខែតុលា ឆ្នាំ 2023 ដែលមាន 2ជម្រើស គឺអង្គផ្ទុកទិន្នន័យ 128GB និង 512GB។

អត្ថបទពាក់ព័ន្ធ