មិនមានអ្វីថ្មីជាពិសេសអំពីផ្នែក hardware របស់ស្មាតហ្វូន Pixel 8 ជំនាន់ចុងក្រោយរបស់ Google នោះទេ។ នោះហើយជាមូលហេតុដែលក្រុមហ៊ុនយក្សអាមេរិកមួយនេះ កំពុងដុតដៃដុតជើងយ៉ាងខ្លាំងដើម្បីបង្ហាញពីកម្មវិធីថ្មីដែលដំណើរការដោយ AI របស់ខ្លួន ដែល Google និយាយថាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ “ទូរស័ព្ទទីមួយនៃយុគសម័យ AI ជំនាន់ថ្មី”។
នៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយនៅទីក្រុងញូវយ៉ក ក្រុមហ៊ុន Google បានបង្ហាញស្មាតហ្វូន Pixel 8 និង Pixel 8 Pro ថ្មី ដែលភាគច្រើនមើលទៅដូចគ្នាទៅនឹងទូរស័ព្ទស៊េរី Pixel ដែលបានបញ្ចេញកាលពីឆ្នាំមុន បើទោះបីជា ស្មាតហ្វូនថ្មីនេះ មានគែមរាងមូលជាងមុនក៏ដោយ។ ប៉ុន្តែនៅផ្នែកខាងក្នុង វាត្រូវបានបំពាក់ដោយបន្ទះឈីប G3 Tensor ថ្មីរបស់វា ដែលដំណើរការដោយ AI ក្នុងគោលបំណងធ្វើឱ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល។
មុខងារ AI របស់ ស្មាតហ្វូន Google Pixel 8 នេះរួមមានដូចជាការ សង្ខេបអត្ថបទព័ត៌មាន និងគេហទំព័រ ការប្រើប្រាស់ Google Assistance ដើម្បីហៅទូរសព្ទ និងកែសម្រួលរូបថតដើម្បីផ្លាស់ទី subject នៅក្នុងរូបថត ឬផ្លាស់ប្តូរទំហំវត្ថុ។ Pixel 8 មានអេក្រង់ ទំហំ 6.3 អ៊ីញ និង Pixel 8 Pro មានអេក្រង់ ទំហំ 6.7 អ៊ីញ ភ្ជាប់មកជាមួយអេក្រង់ភ្លឺជាងមុន ប្រព័ន្ធកាមេរ៉ាថ្មី និងថាមពលថ្មកាន់បានយូរ។ Google Pixel 8 មាន 3 ពណ៌ គឺ ពណ៌ខៀវក្រម៉ៅ ពណ៌ផ្កាឈូក និង ពណ៌ obsidian។ ស្មាតហ្វូននេះ មានតម្លៃចាប់ពី 699 ដុល្លារអាមេរិក៕