fbpx

ចិន រៀបចំធនធាន ដើម្បីជំុរញការសាងសង់បណ្តាញ 5G និងស្រាវជ្រាវ​ អភិវឌ្ឍន៍ប្រព័ន្ធ 6G

អត្ថបទដោយ ពិទូ
166 views

មន្ត្រី និងអ្នកជំនាញចិន បាននិយាយនៅឯកិច្ចប្រជុំកំពូល Digital China Summit លើកទី 6 ដែលបានប្រព្រឹត្តនៅទីក្រុង Fuzhou ប្រទេសចិន ថាក្រុងប៉េកាំង នឹងរៀបចំធនធានដើម្បីជំរុញការសាងសង់បណ្តាញ 5G ពង្រីកការអនុវត្តបច្ចេកវិទ្យា 5G ក្នុងវិស័យផ្សេងៗ និងជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍន៍ 6G ។ 

លោក Zhao Ce អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ព័ត៌មាន និងទូរគមនាគមន៍បាននិយាយថា “ប្រទេសចិនបានសាងសង់បណ្តាញ 5G ដ៏ធំបំផុតរបស់ពិភពលោកជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត។ ចំនួនស្ថានីយ៍មូលដ្ឋាន 5G របស់ប្រទេសបានកើនឡើងលើសពី 2.64 លាននៅចុងខែមីនាឆ្នាំ 2023នេះ” ។ លោក Zhao បន្តថា “ក្រសួងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញការកសាងបណ្តាញ 5G ប្រកបដោយសណ្តាប់ធ្នាប់ និងពន្លឿនកម្មវិធីឧស្សាហកម្មរបស់ខ្លួន នៃប្រព័ន្ទ 6G និងពង្រឹងការផ្លាស់ប្តូរ និងការទំនាក់ទំនងអន្តរជាតិនៅក្នុងបច្ចេកវិទ្យា ស្តង់ដារ និងកម្មវិធីដែលទាក់ទងនឹង 5G ។

ថ្មីៗនេះ ប្រទេសចិន បានបង្ហាញផែនការសម្រាប់ប្លង់រួមនៃការអភិវឌ្ឍន៍ឌីជីថលរបស់ប្រទេស ដោយប្តេជ្ញាថានឹងធ្វើឱ្យមានវឌ្ឍនភាពដ៏សំខាន់ក្នុងការកសាង ប្រទេសចិន ជាមួយនឹងឌីជីថលនៅឆ្នាំ 2025។ ជាមួយនឹងការតភ្ជាប់គ្នាប្រកបដោយប្រសិទ្ធភាពនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេដ្ឋកិច្ចឌីជីថល ធ្វើនឹងឱ្យប្រសើរឡើងយ៉ាងខ្លាំងថែមទៀត។ លោក Cao Ming ប្រធានផ្នែកផលិតផលឥតខ្សែ (wireless) នៅក្រុមហ៊ុន Huawei Technologies បាននិយាយថា ប្រទេសចិនកំពុងនាំមុខគេក្នុងការអភិវឌ្ឍន៍ 5G នៅទូទាំងពិភពលោក ហើយ 5G ត្រូវបានគេរំពឹងថានឹងដើរតួនាទីកាន់តែធំក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៅក្នុងវិស័យដ៏ធំទូលាយដែលគ្របដណ្តប់លើយានជំនិះ smart driving រួមទាំងមធ្យោបាយក្នុងការដឹកជញ្ជូនជាដើម៕

អត្ថបទពាក់ព័ន្ធ