វិនិយោគិន និងអ្នកវិភាគបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងពង្រឹងសន្តិសុខ ខណៈដែលពួកគេអាចប្រឈមមុខនឹងការរំខាន ដោយសារតែយោធាអ៊ីស្រាអែល បានប្រកាសដាក់ប្រទេស ជារដ្ឋដែលកំពុងមានសង្រ្គាម (State of War) ដែលអាចរាប់បញ្ចូលទាំងការលុកលុយ ទៅលើតំបន់ហ្គាហ្សា។
ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ មកពីតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិអ៊ីស្រាអែលរាប់រយនាក់ និងចាប់ពង្រត់មនុស្សជាច្រើននាក់ផ្សេងទៀត ដោយបង្ករឱ្យមានការចាប់ផ្តើមជម្លោះជាថ្មីនៅក្នុងតំបន់។ ឧស្សាហកម្មបច្ចេកវិទ្យាលំដាប់ខ្ពស់ មានរយៈពេល 2-3 ទសវត្សរ៍ គឺជាវិស័យដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ហើយមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ដែលស្មើនឹង 14% នៃការងារ និងស្ទើរតែមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុប។
តម្លៃភាគហ៊ុន របស់អ៊ីស្រាអែលបានធ្លាក់ចុះ កាលពីពេលថ្មីៗនេះ បន្ទាប់ពីខ្មាន់កាំភ្លើងមកពីក្រុម ហាម៉ាស់ប៉ាឡេស្ទីន បានវាយលុក ចូលតាមទីប្រជុំជន របស់អ៊ីស្រាអែល ។ ក្រុមសកម្មប្រយុទ្ធក៏បានបាញ់រ៉ុក្កែត រាប់ពាន់គ្រាប់ចូលទៅក្នុងអ៊ីស្រាអែលក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ គ្រាប់រ៉ុក្កែតមួយចំនួនបានទៅដល់ឆ្ងាយដល់ទីក្រុង Tel Aviv ដែលជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកជើងហោះហើរ។ អ៊ីស្រាអែលបានសងសឹកដោយការវាយប្រហារតាមអាកាសលើគោលដៅក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ហើយមនុស្សរាប់រយនាក់បានស្លាប់៕