ក្រុមហ៊ុន Samsung បានព្រមានថា ប្រាក់ចំណេញ នៅក្នុងត្រីមាសទី 3 ទំនងជាធ្លាក់ចុះ 78% ដោយសារក្រុមហ៊ុននៅតែបន្តប្រកួតប្រជែងជាមួយនឹងតម្រូវការទាបជាងធម្មតាសម្រាប់ឧបករណ៍ប្រើប្រាស់។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង បានចេញផ្សាយការប៉ាន់ប្រមាណប្រាក់ចំណូល ដោយព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណេញប្រហែល 1.8 ពាន់លានដុល្លារ សម្រាប់រយៈពេលបីខែគិតត្រឹមខែកញ្ញា។ នោះធៀបនឹង ប្រាក់ចំណេញ ដែលទទួលបាន 8 ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សម្រាប់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក បានរាយការណ៍ពីការខាតបង់ធំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ស្របពេលអ្នកប្រើប្រាស់នៅជុំវិញពិភពលោក ប្រើទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃរបស់ពួកគេ ក្នុងរយៈពេលយូរ និងមិនងាយផ្លាស់ប្តូរទិញថ្មីឡើយ។
យោងតាម Counterpoint Research “ឆ្នាំ 2023 គឺជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកក្នុងរយៈពេល 10 ឆ្នាំ” ជាមួយនឹងការនាំចេញបានព្យាករណ៍ថានឹងធ្លាក់ចុះ 6% មកតិចជាង 1.2 ពាន់លានគ្រឿង។
នៅក្នុងទីផ្សារធំៗដូចជាអាមេរិកខាងជើង “អ្នកប្រើប្រាស់ស្ទាក់ស្ទើរក្នុងការ ផ្លាស់ប្តូរស្មាតហ្វូនរបស់ពួកគេ” នេះបើតាមក្រុមហ៊ុនបានកត់សម្គាល់នៅក្នុងរបាយការណ៍ខែសីហា។
Samsung បានទទួលផលប៉ះពាល់រួចហើយ។ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ 95% នៅក្នុងត្រីមាសទីមួយ បន្ទាប់ពីការបាត់បង់កំណត់ត្រានៅក្នុងអាជីវកម្ម ផលិតបន្ទះឈីប របស់ខ្លួន៕