fbpx

iPhone 15 លក់មិនសូវដាច់នៅលើទីផ្សារប្រទេសចិន បើធៀបជាមួយ iPhone 14 លក់ដាច់ជាង

អត្ថបទដោយ ពិទូ
180 views


យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា តម្រូវការសម្រាប់ត្រកូល iPhone 15 ថ្មីរបស់ Apple គឺចុះខ្សោយនៅក្នុងប្រទេសចិន ជាងម៉ូដែល iPhone 14 ដែលបានចេញកាលពីឆ្នាំមុន។ ការលក់ iPhone 15 ធ្លាក់ចុះ 4.5ភាគរយ នៅក្នុងប្រទេសចិន បើធៀបទៅនឹងការលក់ iPhone 14 ក្នុងរយៈពេលពីរសប្តាហ៍ដំបូងបន្ទាប់ពីការចេញលក់។ នេះបើយោងតាម ​​Counterpoint Research ។

ដោយឡែកពីគ្នានោះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនហិរញ្ញវត្ថុ Jefferies បាននិយាយថាការលក់ iPhone 15 បានធ្លាក់ចុះចំនួនយ៉ាងគំហុក បន្ទាប់ពីតម្រូវការអតិថិជនផ្តោតទៅលើទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Mate 60 របស់ក្រុមហ៊ុន Huawei ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple (AAPL) បានធ្លាក់ចុះ 0.08ភាគរយ។ របាយការណ៍នេះកើតឡើងចំពេលដែលសេដ្ឋកិច្ចចិនកំពុងជួបបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនក្នុងចំណោមអ្នកលក់លំដាប់ខ្ពស់នៅក្នុងប្រទេសចិន ជាពិសេសពីក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចរបស់ចិន Huawei ។

លោក Jeff Fieldhack នាយកស្រាវជ្រាវនៅក្រុមហ៊ុន Counterpoint បាននិយាយថា “យើងកំពុងមើលឃើញនូវជាតិនិយមជាច្រើននាពេលនេះ ខណៈដែលអ្នកប្រើប្រាស់ជនជាតិចិន ងាកទៅគាំទ្រផលិតផលរបស់ចិន ដោយសារតែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ហើយពលរដ្ឋក្រុងប៉េកាំងកំពុងនាំគ្នាទៅប្រើប្រាស់ស្មាតហ្វូនរបស់ Huawei Mate 60 ជំនួសវិញ។

ទន្ទឹមនឹងនេះ ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះ Apple ព្រោះជាទីផ្សារធំបំផុតនៅពីក្រោយសហរដ្ឋអាមេរិក។ លោក Fieldhack បាននិយាយថាលោកមិនជឿថាក្រុមហ៊ុន Huawei នឹងវ៉ាដាច់ Apple នៅពេលនេះទេទាក់ទងនឹងការលក់ស្មាតហ្វូន ប៉ុន្តែរំពឹងថាការបន្តចាប់អារម្មណ៍លើ Mate 60 នឹងបន្តបង្កើនចំនួនលក់កាន់តែច្រើនថែមទៀត៕

អត្ថបទពាក់ព័ន្ធ