fbpx

ស្ថានភាពពលរដ្ឋនៅតំបន់ ហ្គាហ្សានៅតែលំបាក ខណៈសង្រ្គាមនៅតែបន្ត រវាងហាម៉ាស និង​អុីស្រាអែល

អត្ថបទដោយ ពិទូ
201 views

មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ ម្នាក់បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីន ដែលរស់នៅតំបន់ហ្កាហ្សាភាគខាងជើង ហើយបានភៀសខ្លួនចេញទៅភាគខាងត្បូង បានត្រលប់មកវិញដោយសារតែស្ថានភាពធ្ងន់ធ្ងរនៅភាគខាងត្បូង។ អ៊ីស្រាអែលបានប្រាប់អ្នកស្រុក 1.1 លាននាក់នៃទីក្រុង ហ្គាហ្សា និងតំបន់ភាគខាងជើងផ្សេងទៀតឱ្យចាកចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេកាលពីសប្តាហ៍មុន។

ប៉ុន្តែមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ពួកគេកំពុងតស៊ូស្វែងរកទីជម្រក អាហារ និងទឹកផឹកនៅភាគខាងត្បូង។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក៏បាននិយាយផងដែរថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅទីនោះនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេលមួយថ្ងៃកន្លងមក។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធារាប់រយដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសនៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលខ្លួនបានបង្កើនយុទ្ធនាការផ្លូវអាកាសរបស់ខ្លួន មុនពេលការវាយលុកលើដី។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថា មនុស្សជាង 5,000 នាក់ឥឡូវនេះត្រូវបានគេរាយការណ៍ថាត្រូវបានសម្លាប់នៅទូទាំងហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការទម្លាក់គ្រាប់បែករបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ2023 ដែលក្នុងនោះយ៉ាងហោចណាស់មនុស្ស 1400 នាក់ ត្រូវបានសម្លាប់ និង 222 នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ អ៊ីស្រាអែលក៏បានកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹក ហើយបានបញ្ឈប់ការនាំចូលអាហារ និងថ្នាំ នៅក្នងតំបន់ហ្គាហ្សា៕

អត្ថបទពាក់ព័ន្ធ