ក្រសួងទេសចរណ៍របស់កម្ពុជា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន 2 ដែលបានមកពីពានរង្វាន់ទេសចរណ៍ពិភពលោកសម្រាប់ឆ្នាំ 2023 ។
កម្ពុជា បានក្លាយជាអ្នកឈ្នះនៃ “ទិសដៅវប្បធម៌ឈានមុខគេរបស់អាស៊ី” និង “គោលដៅទេសចរណ៍យុវវ័យឈានមុខគេរបស់អាស៊ី” នេះបើយោងតាមការចេញផ្សាយ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្ដម តុប សុភ័្រគ មានប្រសាសន៍ថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍បែបអេកូឡូស៊ី។ ឯកឧត្ដម បានប្រាប់សារព័ត៍មានចិនស៊ីនហួ ថា “យើងត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកនៅខេត្តសៀមរាប និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅភាគនិរតីនៃខេត្តព្រះសីហនុ”។
វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ យោងតាមក្រសួងទេសចរណ៍ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 3.5 លាននាក់ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ 2023 កើនឡើង 250.8 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕