fbpx

អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពហើយ ដោយសារគាំងបេះដូងក្នុងអាយុ ៦៨ឆ្នាំ

អត្ថបទដោយ ពិទូ
128 views

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា អតីតនាយករដ្ឋមន្រ្តី Li Keqiang បានទទួលមរណភាព។ លោក Li ធ្លាប់ត្រូវបានគេសន្មត់ថាជាមេដឹកនាំនាពេលអនាគតរបស់ប្រទេសចិន ប៉ុន្តែត្រូវបានប្រធានាធិបតី Xi Jinping វ៉ាដាច់។ សេដ្ឋវិទូរូបនេះ លោកបានកាន់តំណែងខ្ពស់បំផុតទីពីរនៅក្នុងប្រទេសចិន ទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនសូវបង្ហាញមុខនៅក្នុងចំណោមមេដឹកនាំកំពូលរបស់ប្រទេសចិន។

លោក Li ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីកាលពីខែមីនាឆ្នាំ2023នេះ បានគាំងបេះដូងភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ ទី 26 ខែតុលា ឆ្នាំ 2023 ហើយបានទទួលមរណភាពនៅព្រឹកថ្ងៃសុក្រ ទី 27 ខែឆ្នាំដដែល ខណៈពេលដែលលោក កំពុងស្នាក់នៅទីក្រុងសៀងហៃ។ ការស្លាប់របស់ លោក Li កំពុងត្រូវបានប្រជាជនចិនកាន់ទុក្ខ ដោយមនុស្សជាច្រើនសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយ។

លោក Li ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឥស្សរជន​ នយោបាយ​ដ៏​ឆ្លាត​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់លោក។ អតីតនាយករដ្ឋមន្រ្តីចិនរូបនេះ ត្រូវបានគេទទួលយកទៅសាលាច្បាប់នៃសាកលវិទ្យាល័យប៉េកាំងដ៏ល្បីល្បាញភ្លាមៗបន្ទាប់ពីសាកលវិទ្យាល័យត្រូវបានបើកឡើងវិញបន្ទាប់ពីបដិវត្តវប្បធម៌របស់លោក ប្រធាន ម៉ៅ៕

អត្ថបទពាក់ព័ន្ធ