fbpx

នាយករដ្ឋមន្រ្តីអង់គ្លេស បារម្ភថាបច្ចេកវិទ្យា AI អាចត្រូវបានគេប្រើ ដើម្បីផលិតអាវុធគីមី និង​ជីវសាស្រ្ត

អត្ថបទដោយ ពិទូ
185 views

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានព្រមានថា បញ្ញាសិប្បនិម្មិត AI អាចជួយធ្វើឱ្យមានភាពងាយស្រួលក្នុងការផលិត អាវុធគីមី និងជីវសាស្រ្ត។ លោក Sunak បាននិយាយថា នៅក្នុងសេណារីយ៉ូដែលអាក្រក់បំផុត សង្គមមនុស្សអាចបាត់បង់ការគ្រប់គ្រងទាំងអស់លើ AI ។

ក្នុង​សុន្ទរកថា​ដែល​មាន​បំណង​បង្ហាញ​ចក្រភព​អង់គ្លេស​ក្នុង​នាម​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ពិភពលោក​លើ​បច្ចេកវិទ្យា AI នាយក​រដ្ឋមន្ត្រី​ Sunak បាន​និយាយ​ថា​បច្ចេកវិទ្យា​បាន​បង្កើត​ការងារ​រួច​ហើយ។​លោក​បាន​បន្ថែម​ថា ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នឹង​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច និង​ផលិតភាព ទោះ​បី​ជា​ទទួល​ស្គាល់​ថា វា​នឹង​មាន​ឥទ្ធិពល​លើ​ទីផ្សារ​ការងារ​ក៏​ដោយ។

លោកនាយករដ្ឋមន្ត្រីនៅ Rishi Sunak បានថ្លែងកាលពីពេលថ្មីៗនេះ ដែលបញ្ជាក់អំពីការកំណត់ពីសមត្ថភាព និងហានិភ័យដែលអាចបង្កឡើងដោយ AI រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត ការក្លែងបន្លំ និងការរំលោភបំពានផ្លូវភេទលើកុមារ។ លោក Sunak បាននិយាយថា ក្នុងចំណោមហានិភ័យដែលមានចែងក្នុងរបាយការណ៍នោះគឺថា AI អាចត្រូវបានប្រើប្រាស់ដោយក្រុមភេរវករ “ដើម្បីផ្សព្វផ្សាយការភ័យខ្លាច និងការរំខានក្នុងកម្រិតធំជាងនេះ”។

លោកបាននិយាយថា ការកាត់បន្ថយហានិភ័យនៃការផុតពូជរបស់មនុស្សពី AI គួរតែជា “អាទិភាពសកល” ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​៖ “នេះ​មិន​មែន​ជា​ហានិភ័យ​ដែល​មនុស្ស​ត្រូវ​ខ្លាច​ក្នុង​ពេល​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ធ្វើ​ជា​អ្នក​ភ័យ​ខ្លាច​ដែរ”។ លោក បាននិយាយថាជាទូទៅលោកមាន “សុទិដ្ឋិនិយម” អំពីសក្តានុពលនៃ AI ដើម្បីផ្លាស់ប្តូរជីវិតរបស់មនុស្សឱ្យកាន់តែប្រសើរឡើង៕

អត្ថបទពាក់ព័ន្ធ