fbpx

ត្រេស្កូកាហ្វេ ភោជនីយដ្ឋានទំនើប ទាន់សម័យ បរិយាកាសល្អ ស័ក្តិសមឥតខ្ចោះ សម្រាប់អតិថិជន គ្រប់ស្រទាប់វណ្ណៈ

អត្ថបទដោយ រាជ មេសា
188 views

ហាង ត្រេស្កូកាហ្វេ (Tressco Café) ចាប់ផ្តើមបើកនៅឆ្នាំ២០១៦  ជាភោជនីយដ្ឋានបែបទំនើប បម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជូនដល់អតិថិជន។ បច្ចុប្បន្ន ភោជនីយដ្ឋានមួយកន្លែងនេះមានសាខាចំនួន ៥កន្លែង  និងកំពុងទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់។

បើតាមការបញ្ជាក់ពីម្ចាស់ហាងផ្ទាល់បានឱ្យដឹងថាហាង ត្រេស្កូកាហ្វេ (Tressco Café) ជាភោជនីយដ្ឋានផ្តល់សេវាកម្មល្អ ម្ហូបអាហារឆ្ងាញ់ ច្រើនជម្រើស ទាំងម្ហូបបែបខ្មែរ-ថៃ ម្ហូបបែបចិនរសជាតិស៊ីឈ័ន រួមទាំងបរិយាកាសល្អ​ធំទូលាយ ស្រស់ស្រាយ ស័ក្តិសមឥតខ្ចោះសម្រាប់ អតិថិជនដែលកំពុងរកកន្លែងសម្រាប់ពិសារអាហារ ឫជជែកការងារជាមួយដៃគូ  ជំនួញ។ និយាយពីភេសជ្ជៈវិញ ត្រេស្កូកាហ្វេ (Tressco Café)​​ មានជម្រើសកាហ្វេជាច្រើនមុខ និងទឹកផ្លែឈើកៀប Smoothie ដែលសុទ្ធសឹងជា  ភេសជ្ជៈកំពុងទទួលបានការគាំទ្រពីអតិថិជន។ ចំពោះវត្ថុធាតុដើមដែលប្រើដើម្បីចំអិនម្ហូប និងធ្វើភេសជ្ជៈ នៅក្នុងហាងនេះ បានប្រើវត្ថុធាតុដើមនៅក្នុងស្រុក និងខ្លះទៀតបាននាំចូលមកពីក្រៅប្រទេស ដូចជាប្រទេសថៃជាដើម។ តាមការបញ្ជាក់ពីម្ចាស់ហាងបានឱ្យដឹងថា ត្រេស្កូកាហ្វេ (Tressco Café)​​ ​ផ្តោតសំខាន់លើរសជាតិមុខម្ហូប គុណភាពខ្ពស់ រួមទាំងសេវាកម្មល្អ ប្រកបដោយអនាម័យខ្ពស់។

ម្ចាស់ភោជនីយដ្ឋានក៏បានឱ្យដឹងថា​ ត្រេស្កូកាហ្វេ (Tressco Café)​​ មានបរិយាកាសល្អ និងអ្វីដែលពិសេសនោះគឺជារៀងរាល់ល្ងាចចុងសប្តាហ៍ មានការរៀបចំប្រគំតន្រ្តី Live Band ផងដែរ។ ជាចុងក្រោយម្ចាស់ភោជនីយដ្ឋានខាងលើ បានថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រហាងរបស់លោក ហើយលោកសន្យាថានឹងខិតខំរិះរកអ្វីដែលថ្មី និង​ពង្រឹងសេវាកម្ម​ ដើម្បីបម្រើអតិថិជន ឱ្យកាន់តែល្អថែមមួយកម្រិតទៀត៕

**សាខាទាំង 5 របស់ Tressco Café

– ត្រេស្កូកាហ្វេ អំពែភ្នំ 098 45 45 45

– ត្រេស្កូកាហ្វេ ត្រពាំងក្រឡឹង 098 94 94 94

– ត្រេស្កូកាហ្វេ​ ផែធំ (ខេត្តព្រះសីហនុ) 069 42 42 42

– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ភ្នំពេញ – ខេត្តព្រះសីហនុ) (បម្រើជូន 24 ម៉ោង) 098 63 63 63

– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ខេត្តព្រះសីហនុ – ភ្នំពេញ) (បម្រើជូន 24 ម៉ោង) 093 42 42 42

**Facebook Page ៖ https://www.facebook.com/tresscocafekh

អត្ថបទពាក់ព័ន្ធ