fbpx

កម្ពុជារំពឹង​ថា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​​នឹង​ជួយ​ស្តារ​ឧស្សាហកម្ម​ទេសចរណ៍​​ឡើងវិញ​

អត្ថបទដោយ រាជ មេសា
233 views

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​ស្តារ​ឡើងវិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​។​ សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ដែល​មាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់​។​

ថ្លែង​ក្នុង​ពិធី​នោះ​សម្តេចហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​អាកាសយានដ្ឋាន​នេះ​ ​ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​ ​ក្នុង​ឱកាស​ដែល​កម្ពុជា​ ​និង​ចិន​ប្រារព្ធ​ខួប​លើក​ទី​៦​៥​ ​នៃ​ទំនាក់ទំនង​ការទូត​ ​ហើយ​ប្រទេស​ចិន​ក៏​ប្រារព្ធ​ខួប​១​០​ឆ្នាំ​ ​នៃ​ការ​បង្កើត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ផង​ដែរ​។​

សម្តេចធិបតីបាន​លើកឡើង​ថា​ “​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​គឺជា​ផ្លែផ្កា​នៃ​សន្តិភាព​និង​ជា​សមិទ្ធផល​លេចធ្លោ​ថ្មី​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​”​។​

សម្តេចនាយករដ្ឋមន្រ្តីបាន​បន្ត​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​គឺជា​អាកាសយានដ្ឋាន​ក​ម្រិ​ត​ 4​E​ ​ដែល​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​ៗ​លំដាប់​ពិភពលោក​ផង​ដែរ​។​ ​អាកាសយានដ្ឋាន​នេះ​នឹង​ភ្ជាប់​កម្ពុជា​ទៅកាន់​ពិភពលោក​ ​ហើយ​យើង​សង្ឃឹម​ថា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថ្មីៗ​ ​។ជាពិសេស​ក្រុមហ៊ុន​ចិន​នឹង​បង្កើន​ជើង​ហោះហើរ​របស់​ពួកគេ​ទៅ​ខេត្ត​សៀមរាប​»​។​សម្តេចបាន​គូស​បញ្ជាក់​ថា​ ​អាកាសយានដ្ឋាន​នេះ​ ​នឹង​ជំរុញ​កំណើន​វិ​ស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​ហើយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ជាច្រើន​។​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ​An​g​kor ​International​ ​Airport​ ​Investment​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​. ​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ ​Y​unn​an​ ​Investment​ ​Holding​s ​L​t​d​. ​អាកាសយានដ្ឋាន​អន្តរជាតិ​ទំហំ​៧​០​០​ ​ហិច​តា​ ​ត្រូវ​បាន​រចនា​ឡើង​តាម​រចនា​បទ​ស្ថាបត្យកម្ម​ខ្មែរ​។​

ជាមួយនឹង​ផ្លូវ​រត់​ប្រវែង​ ​៣​,​៦​០​០​ ​ម៉ែត្រ​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​បច្ចុប្បន្ន​គឺជា​អាកាសយានដ្ឋាន​ដ៏​ធំបំផុត​របស់​កម្ពុជា​ ​និង​ជា​ច្រក​ទ្វារ​ដ៏​សំខាន់​ទៅកាន់​ឧទ្យាន​បុរាណ​អង្គរ​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ប្រទេស​។​

លោកម៉ៅ​ ​ហា​វណ្ណា​ល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​ ​បាន​និយាយ​ថា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​នឹង​អាច​ទទួល​អ្នកដំណើរ​បាន​ ​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​២​៤​ ​និង​រហូតដល់​ ​១​២​ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​៤​០​។​

លោកបាន​បន្ត​ថា​៖​ ​«​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​រួម​មាន​វិ​ស័យ​អាកាសចរណ៍​ ​ទេសចរណ៍​ ​និង​ការ​វិនិយោគ​ ​ក៏ដូចជា​រួមចំណែក​បន្ថែម​ទៀត​ដល់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​»​។​

​ឯកឧត្តម​បាន​លើកឡើង​ទៀត​ថា​៖​ ​«​យើង​មានទំនុក​ចិត្ត​ថា​អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​តភ្ជាប់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​»​។​

លោក​បាន​និយាយ​ទៀត​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ចំនួន​ ​៤​៤​៧​ ​នាក់​ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ ​៨​២​ ​នាក់​ ​និង​ជន​ជាតិខ្មែរ​ចំនួន​ ​៣​៦​៥​ ​នាក់​ ​។​​លោក​ គិ​ន​ ​ភា​ ​អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ ​បាន​គូស​បញ្ជាក់​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​របស់​កម្ពុជា​។​លោក​បាន​បន្ត​ថា​ “​វា​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ក​ម្សាន្ត​ទៅ​តំបន់​អង្គរ​ ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​សម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​” ​។​

លោក​បាន​បន្ថែម​ថា​ ​អាកាសយានដ្ឋាន​នេះ​ក៏​ជួយ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​ ​បង្កើត​ការងារ​ ​សម្រួល​ដល់​ការធ្វើដំណើរ​ ​និង​ដឹកជញ្ជូន​ទំនិញ​ ​ព្រមទាំង​ផ្តល់​លទ្ធភាព​ទទួល​បាន​ការអប់រំ​ ​និង​ការថែទាំ​សុខភាព​សម្រាប់​ប្រជាជន​ដែល​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្លាយ​ជា​និមិត្តរូប​នៃ​វឌ្ឍនភាព​របស់​ប្រទេស​ក្នុង​វិ​ស័​យ​អាកាសចរណ៍​ ​និង​ទេសចរណ៍​។​

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​មាន​ទីតាំងនៅ​ស្រុក​សូទ្រនិគម​ ​ចម្ងាយ​ប្រហែល​ ​៤​០​គីឡូម៉ែត្រ​ពី​ឧទ្យាន​អង្គរ​ ​និង​ជាង​ ​៥​០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​៕

អត្ថបទពាក់ព័ន្ធ