ម្ចាស់ហាងលក់ម្ហូបអាហារខ្មែរ មួយកន្លែងនៅខេត្តកំពង់ស្ពឺ បានទម្លាយឱ្យដឹងពីមូលហេតុដែល ហាងរបស់លោក ទទួលបានការគាំទ្រ និងសរសើរពីអតិថិជន ទាំងរសជាតិឆ្ងាញ់ សេវាកម្មល្អ ព្រមទាំងបរិយាកាសបែបសប្បាយៗ។
ម្ចាស់ហាងរូបនេះ បានឱ្យដឹងថាហាងរបស់លោក មានមុខម្ហូបទាំងបែបខ្មែរថៃ បែបចិន និងភេសជ្ជៈជាច្រើនជម្រើស ដែលសព្វថ្ងៃហាងលោកមាន ៥ សាខាហើយ និងមានគំរោងបង្កើតសាខាបន្ថែមទៀត ដើម្បីបំពេញតំរូវការអតិថិជនអោយបានគ្រប់គ្រាន់។
លោកបានចែករំលែក និងបង្ហាញមូលហេតុចម្បងដែលនាំឱ្យហាងរបស់លោក មានការគាំទ្រច្រើនពីសំណាក់ភ្ញៀវ គឺថា “កាលពីពេលមុន ហាងណាក៏ដោយ ឱ្យតែម្ហូបមានរសជាតិឆ្ងាញ់ គឺតែងតែមានអតិថិជន ចូលហូបហើយ ប៉ុន្តែបរិបទក្នុងពេលបច្ចុប្បន្ន គឺមិនដូចគ្នា្ននោះទេ ពោលគឺហាងត្រូវមានម្ហូបឆ្ងាញ់ជារឿងមួយ ហើយរឿងសំខាន់មិនអាចខ្វះបាននោះ គឺអនាម័យ ហាងមានបរិយាកាសល្អ រួមទាំងសេវាកម្មល្អ ដែលសុទ្ធសឹងជាចំណុចសំខាន់ៗ ដែលម្ចាស់ហាងម្ហូបអាហារទាំងអស់ គួរយកចិត្តទុកដាក់ ដើម្បីអាចទាក់ទាញភ្ញៀវ ចូលមកហាងរបស់យើង”។
ជាចុងក្រោយម្ចាស់ហាងរូបនេះបន្ថែមថា ពេលអតិថិជនចូលមកហាងរបស់លោក គឺមិនមែនត្រឹមតែចូលមកបរិភោគអាហារតែប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ ក៏ចង់រកកន្លែងមួយដែលអាច សម្រាកបន្ធូរភាពតានតឹង ដូចជាគយគន់ទេសភាពក្នុងហាង ឫស្តាប់តន្រ្តីនៅក្នុងហាង ខណៈដែលពួកគាត់កំពុងបរិភោគម្ហូបអាហារដ៏ឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ផងនោះ។
**សាខាទាំង 5 របស់ Tressco Café
– ត្រេស្កូកាហ្វេ អំពែភ្នំ 098 45 45 45
– ត្រេស្កូកាហ្វេ ត្រពាំងក្រឡឹង 098 94 94 94
– ត្រេស្កូកាហ្វេ ផែធំ (ខេត្តព្រះសីហនុ) 069 42 42 42
– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ភ្នំពេញ – ខេត្តព្រះសីហនុ) (បម្រើជូន 24 ម៉ោង) 098 63 63 63
– ត្រេស្កូកាហ្វេ ផ្លូវល្បឿនលឿន គ.ម 63 (ខេត្តព្រះសីហនុ – ភ្នំពេញ) (បម្រើជូន 24 ម៉ោង) 093 42 42 42
**Facebook Page ៖ https://www.facebook.com/tresscocafekh