fbpx

ប្រធានាធិបតីហ្វីលីពីន ថា វិបត្តិនៅមីយ៉ាន់ម៉ា ជារឿងដ៏សែនឈឺក្បាល សម្រាប់អាស៊ាន ដោះស្រាយ

អត្ថបទដោយ ពិទូ
148 views

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បាននិយាយថា ជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាបញ្ហាដ៏លំបាកមួយសម្រាប់សមាគមន៍អាស៊ាន ដែលត្រូវដោះស្រាយ ខណៈជម្លោះតិចតួច បានវិវឌ្ឍន៍ឆ្ពោះទៅរកការប្រយុទ្ធគ្នាកាន់តែខ្លាំង។

ថ្លែងក្នុងវេទិកាមួយក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលផ្សាយផ្ទាល់នៅប្រទេសហ្វីលីពីន នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2023នេះ លោក Marcos បាននិយាយថា មានការប្តេជ្ញាចិត្តពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាមានភាពស្មុគស្មាញ រួមទាំងផលប៉ះពាល់មនុស្សធម៌។ អង្គការសហប្រជាជាតិនិយាយថា មនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារនៅឆ្នាំ 2021 ដោយបានទម្លាក់ប្រទេសចូលទៅក្នុងជម្លោះ និងការបំផ្លាញសេដ្ឋកិច្ច។

លោក Marcos បាននិយាយថា “មានកម្លាំងរុញច្រានយ៉ាងខ្លាំងសម្រាប់អាស៊ានក្នុងការដោះស្រាយបញ្ហានេះ។ ប៉ុន្តែវាជាបញ្ហាដ៏លំបាកបំផុត”។ ការ​បង្ក្រាប​ក្រោយ​រដ្ឋប្រហារ​របស់​របប​យោធា​លើ​អ្នក​ប្រឆាំង​បាន​បង្កើត​ឱ្យ​មាន​ចលនា​តស៊ូ​ដែល​បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។

អាស៊ាន​បាន​ហាម​មេទ័ព​កំពូលរបស់របបសឹក មីយ៉ាន់ម៉ា ​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​ខ្លួន​រហូត​ដល់​ពួកគេ​ប្តេជ្ញា​ចិត្ត​ចំពោះ​ ការបង្ហាញ​ផ្លូវ​សន្តិភាព​រយៈពេល​ពីរ​ឆ្នាំ​ ។ គួរឱ្យដឹងថា ប្រទេសហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ 2026 បន្ទាប់ពីប្រទេសនេះ ជំនួសប្រទេសមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនោះ៕ 

អត្ថបទពាក់ព័ន្ធ