fbpx

ក្រុមចម្រៀងនារី K-pop Blackpink ទទួលបានមេដាយកិត្តិយស ពីស្តេចចក្រភពអង់គ្លេស

អត្ថបទដោយ ពិទូ
157 views

ស្តេច Charles របស់ចក្រភពអង់គ្លេស នៅថ្ងៃពុធ ទី22 ខែវិច្ឆិកា ឆ្នាំ2023 បានបំពាក់មេដាយដល់ ក្រុមចម្រៀង K-pop Blackpink ជាមួយនឹងមេដាយសមាជិកកិត្តិយសនៃចក្រភពអង់គ្លេស នៅចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស។

ក្រុម Blackpink ដែលមានសមាជិក 4 នាក់ Jennie, Jisoo, Lisa និង Rose បានជជែក ជាមួយនិងស្នាមញញឹម រួចបានថតរូបជាមួយស្តេចអង់គ្លេស នៅពេលព្រះអង្គ បង្ហាញមេដាយ និងបានបំពាក់ជូន។

ស្តេច Charles បាននិយាយបែបកំប្លែងទៅកាន់ក្រុមចម្រៀងនារី K-pop នៅក្នុងពិធីនោះថា “នេះពិតជាអស្ចារ្យណាស់ដែលអ្នកនៅតែនិយាយជាមួយគ្នាបន្ទាប់ពីអស់ជាច្រើនឆ្នាំមកនេះ”។ “ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​ឃើញ​អ្នក​សម្តែង​នៅ​ពេល​ណា​មួយ”។

វិមាន Buckingham បាននិយាយថា Blackpink បានទទួលមេដាយកិត្តិយស MBEs ក្នុងការទទួលស្គាល់តួនាទីរបស់សមាជិកក្រុមក្នុងនាមជាអ្នកតស៊ូមតិ COP26 សម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងនៅទីក្រុង Glasgow ក្នុងឆ្នាំ 2021។

Blackpink បានបង្កើតប្រវត្តិសាស្ត្រក្នុងខែកក្កដា ដោយក្លាយជាក្រុម K-pop ដំបូងគេ ឡើងសម្តែងជាក្រុមចម្រៀងសំខាន់ ក្នុងមហោស្រពតន្ត្រីដ៏ធំនៅចក្រភពអង់គ្លេស ហើយបានឡើងឆាកនៅឯពិធីបុណ្យរដូវក្តៅ BST Hyde Park នៅកណ្តាលទីក្រុងឡុងដ៍ នៅចំពោះមុខហ្វូងអ្នកគាំទ្រ ចំនួន 65,000នាក់។

គួរឱ្យដឹងថា ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ 2016 Blackpink បានក្លាយជាក្រុមចម្រៀងនារីដ៏ជោគជ័យបំផុតមួយនៅក្នុងពិភពលោក ដោយបំបែកឯកទកម្ម មានអ្នកសាប់ (subscribe) ច្រើនបំផុតនៅលើ YouTube ៕

អត្ថបទពាក់ព័ន្ធ